.ឱ!កោះអើយ!កោះថ្មី!រូបអ្នកមិនចេះនិយាយស្ដី!រឿងអីមានគេមកបំផ្លាញអ្នក! .មហិច្ឆតាកោះចូរ៉ាមច្បាមយកមិនស្ទើរស្ទាក់!ធ្វើឱ្យជីវិតអ្នករលាយពីភពផែនដីនេះហើយ!

-ខេត្តកណ្ដាលវគ្គ: 1

មហាបំផ្លាញនិងឥទ្ធិពលទឹកប្រាក់របស់ឧកញ៉ាម្នាក់ដែលល្បីខាងបំផ្លាញធនធានធម្មជាតិ!បានឃុបឃិតគ្នាជាមួយអ្នកតាម្ចាស់ស្រុកគ្រប់លំដាប់ថ្នាក់!បានយកសាឡុងជាច្រើនគ្រឿង បូមខ្សាច់ចំណុចឃុំចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល!
ធ្វើឱ្យកោះជាច្រើននៅចំកណ្ដាលទន្លេមេគង្គលើ!ជាពិសេសគឺ(កោះថ្មី) ដែលជាកោះធម្មជាតិមានតាំងពីយូរលង់ណាស់មកហើយ!និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅព្រមទាំងការអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើកោះដ៏កំសត់មួយនេះ!

ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះចូរ៉ាម បានរអ៊ូរទាំនិងបញ្ជាក់ពីការបូមខ្សាច់របស់ក្រុមហ៊ុនឧកញ៉ាម្នាក់នោះថា!កន្លងមកឧកញ៉ាម្នាក់នោះ!គាត់បានយកសារុងនិងលុយខ្លះទៅចែកជូនប្រជាពលរដ្ឋដែលរស់នៅលើកោះនោះ!បន្ទាប់មកឧកញ៉ាម្នាក់នោះ!ក៏បានយកសាឡង់បូមខ្សាច់ជាច្រើនគ្រឿងមកបូមនៅក្បែរកោះនោះតែម្ដង!(កោះថ្មី)ហ្នឹង!មកដល់បច្ចុប្បន្ននេះកោះទាំងអស់នេះ!កំពុងតែបាក់ស្រុតខ្លាំងទៅខ្លាំងទៅ! ដោយគ្មានមន្ត្រីមូលដ្ឋានរូបណាមកចុះត្រួតពិនិត្យនៅទីតាំងដែលសាឡង់កំពុងតែបូមខ្សាច់នេះទេ!

បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋខាងលើ!មានន័យថាអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកខ្សាច់កណ្ដាលឬមេឃុំកោះចូរ៉ាម កំពុងតែសប្បាយចិត្តនិងការប្រមូលផលពីសកម្មភាពបំផ្លាញធនធានធម្មជាតិដូចជាការបូមខ្សាច់ខុសច្បាប់ទាំងអស់នេះហើយ!

បងប្អូនប្រជាពលរដ្ឋនិងទស្សនិកជនជាទីមេត្រី!បទល្មើសបំផ្លាញធនធានធម្មជាតិដូចជាការបូមខ្សាច់បំផ្លាញកោះ!ស្ថិតនៅក្នុងឃុំកោះចូរ៉ាមនេះអញ្ចឹង!វាមិនដែលសុខៗស្រាប់តែមានសាឡង់ជាច្រើនគ្រឿង
មកបង្កហេតុធ្វើសកម្មភាពបូមខ្សាច់ដោយចិត្តឯងនោះទេ!គឺសុទ្ធតែមានការបើកភ្លើងខៀវពីរក្រសួងពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទីកន្លែងនេះហើយ!ទើបសាឡង់បូមខ្សាច់របស់ឧកញ៉ាមហា! មហិច្ឆតាម្នាក់នេះ!ហ៊ានមកធ្វើសកម្មភាពល្មើសបែបនេះបាន!

ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះចូរ៉ាម
បានសំណូមពរទៅដល់សម្ដេច
មហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម!មេត្តាដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលសកម្មភាពខុសប្រក្រតី របស់សាឡង់បូមខ្សាច់ជាច្រើនគ្រឿងស្ថិតនៅក្នុងឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាលមួយនេះផង!បើមិនអញ្ចឹងទេ!កោះមួយចំនួននៅទីតាំងខាងលើនេះ!នឹងត្រូវវិនាសរលាយហិនហើច!ទៅតាមមហិច្ឆតារបស់បុគ្គលលោភលន់ខិលខូចនេះជាក់ជាមិនខាន!

សូមអរគុណ!