តាមប្រភពព័ត៌មានដោយសម្ងាត់បានឲ្យដឹងថា:ទីតាំងឆ្នោតឡូតូការ៉េ8888 មួយកន្លែងនេះ!ពិតជាកាក់កបខ្លាំងណាស់ ដោយកុងត្រានិងហ៊ានជួលតម្លៃថ្លៃ នៅទីតាំងដែលដាក់ម៉ាស៊ីនល្បែងឆ្នោតឡូតូការ៉េ8888!ស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ!
មុខរបររកស៊ីខុសច្បាប់ពិតជាកាក់កបខ្លាំងណាស់!ដោយមេកាំងល្បែងស៊ីសងនីមួយៗហ៊ានចំណាយទុននិងថវិកាផ្ទាល់ខ្លួនជាមុនដើម្បីរកទីតាំងដាក់ម៉ាសុីនឆ្នោតដើម្បីឲ្យក្រុមញៀនល្បែងចូលលេងនឹងចាញ់អស់រាប់រយរាប់ពាន់ដុល្លារក្នុងមួយខែមួយខែ។!
មហាជនបានដាក់កាងឿងឆ្ងល់ថា: ហេតុអ្វីបានជាលោកអធិការខណ្ឌពោធិ៍សែនជ័យ ម៉ន វុធី និងលោកមេប៉ុស្តិ៍សង្កាត់ចោមចៅទី 2 ក្នុងនាមលោកទាំងពីរជាសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាននេះ!ហេតុអ្វីបានជាលោកមិនដឹងរឿងទាំងអស់នេះអញ្ចឹង!ធម្មតាបទល្មើសនិងល្បែងស៊ីសងខុសច្បាប់ផ្សេងៗនៅក្នុងមូលដ្ឋានដែលធ្លាប់កើតមានឡើងៗកន្លងមកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានប្រាកដដឹងច្បាស់ណាស់!ជាពិសេសគឺមេកាងល្បែងស៊ីសងទាំងអស់នេះ!បានដាក់ម៉ាស៊ីននៅក្នុងតារាងបាល់ទះមួយកន្លែងក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ 2 ជាដើម!
ជារឿងធម្មតាក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងខណ្ឌពោធិ៍សែនជ័យជាពិសេសគឺនៅក្នុងសង្កាត់ចោមចៅទី 2 !សំខាន់បំផុតគឺចំណាត់ការរបស់លោកអធិការ!តើលោកអធិការមានចំណាត់ការបែបណានៅក្នុងការបង្ក្រាបបទល្មើសនូវទីតាំងខាងលើនេះ!បើលោកគិតថាជាផលប្រយោជន៍គឺលោកទុក្ខនៅបន្តទៀតចុះ!?
សូមបញ្ជាក់ថាទីតាំងនៅក្នុងសង្កាត់ចុងក្រោយទី 2 គឺមានបទល្មើសល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទដែលបង្កប់នៅក្នុងមូលដ្ឋានរបស់អស់លោកមេប៉ុស្តិ៍ក៏ដូចជាលោកអធិការពោធិ៍សែនជ័យ!គ្រប់គ្រងដែលធ្វើឲ្យមានចោរលួច ចោរឆក់ ចោលប្លន់ គ្រឿងញៀនច្រើនស្អេកស្កះនៅក្នុងខណ្ឌមួយនេះ!!!?
រាយការណ៍ដោយ:
www.ssbhotnews.com.kh




