លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងសហការី បានចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកថវិកាផ្ទាល់របស់ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវចំនួន៥លានរៀល​ ដោយក្នុង​ ១​ សព​ ទទួលបានថវិកា​ ១លាន​ រៀល

ស្រុកខ្សាច់កណ្តាល:ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានយកចិត្តទុកដាក់​ និងក្តីអាណិតអាសូរពីសំណាក់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចំពោះក្រុមគ្រួសារនៃសពទាំង​ ០៥នាក់ ដែលបានជួបឧបទ្ទវហេតុលិចទូក​ នៅសង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ព្រំប្រទល់ឃុំពុកឬស្សី​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងសហការី បានចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកថវិកាផ្ទាល់របស់ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវចំនួន៥លានរៀល​ ដោយក្នុង​ ១​ សព​ ទទួលបានថវិកា​ ១លាន​ រៀល​ ជាមួយគ្នា​នេះ​ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកខ្សាច់កណ្តាលក៏បាននាំយកថវិកា​១លានរៀល និងសំភារមួយចំនួនជូនដល់គ្រួសារសពផងដែរ។