សំបុកល្បែងស៊ីសងខុសច្បាប់និងភាពអនាធិបតេយ្យ!ទីតាំងច្រាំងបាក់ស្ថិតនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ!បានដាក់ម៉ាស៊ីនឆ្នោតឡូតូនិងម៉ាស៊ីនមាន់ជល់តាមទូរទស្សន៍អនឡាញ!ឱ្យក្រុមញៀនល្បែងប្រុសស្រីចាស់ក្មេងចូលលេងមិនក្រែងញញើតនិងអាជ្ញាធរសមត្ថកិច្ចនិងច្បាប់បន្តិចសោះឡើយ!

រាជធានីភ្នំពេញវគ្គ 1

ក្រុមញៀនល្បែងក្មេងចាស់ប្រុសស្រីទាំងហ្វូង!បាននាំគ្នាពាក់ពពូនលេងល្បែងស៊ីសងតាមប្រព័ន្ធម៉ាស៊ីនអនឡាញក្នុងនោះមាន:មាន់ជល់និងឆ្នោតឡូតូព្រមទាំងល្បែងឡូតូលេងនៅខាងក្រៅជាប់នឹងទីតាំងនេះដែរ!ដោយមិនបានឃើញអាជ្ញាធរនិងសមត្ថកិច្ចឬក៏លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅ២
ដឹកនាំកម្លាំងចុះមកបង្ក្រាបឬបិទកុំឱ្យមានការប្រព្រឹត្តនូវអំពើលេងល្បែងខុសច្បាប់ដែលជាបទល្មើសនាំឱ្យវិនាសអន្តរាយដល់បងប្អូនប្រជាពលរដ្ឋនិងអនាគតរបស់កុមារក្នុងការរស់នៅនិងរៀនសូត្រនាពេលបច្ចុប្បន្ននិងទៅអនាគត។

ទីតាំងខាងលើនេះមានភាពអាណាធិបតេយ្យខ្លាំងណាស់និងអាក្រក់មើលខ្លាំងណាស់!ហេតុអ្វីបានជាអាជ្ញាធរនិងសមត្ថកិច្ចជាពិសេសលោកមេប៉ុស្តិ៍ធ្វើមើលមិនឃើញអញ្ចឹង!
-តើទីតាំងមួយកន្លែងនេះវាបានផ្ដល់ផលប្រយោជន៍អ្វីខ្លះ?ទៅដល់អាជ្ញាធរសមត្ថកិច្ចនិងលោកមេប៉ុស្តិ៍ច្បារអំពៅ២?

ហើយនេះក៏មិនមែនជាការលួចលាក់លេង
ដោយបិទបាំងឬក៏មិនឱ្យអាជ្ញាធរមូលដ្ឋានឃើញនោះទេគឺវាដាក់ម៉ាស៊ីនឆ្នោតល្បែងទាំងអស់នេះ!ស្ទើរតែមិនបិទបាំងអ្វីទាំងអស់!នេះមានន័យថាពួកមេកាំងល្បែងទាំងអស់នេះ!វាបានភ្លើងខៀវឬក៏ការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានមួយនេះហើយ!ទើបវាធ្វើបទល្មើសទាំងអស់នេះដោយជិះសេះលេងដៃបែបនេះ!អញ្ចឹងនោះ!

លោកវីរៈសេនីយ៍ឯក ម៉ៅ សឿត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ
ក្រុមសារព័ត៌មានបានខលតាមតេឡេក្រាមរបស់លោកចំនួន 2 ដង
តែលោកមិនលើកទូរសព្ទ!?

ចំណែកឯលោកមេប៉ុស្តិ៍ច្បារអំពៅ២
អ៊ុ រតនា ក្រុមសារព័ត៌មានបានខលទៅលោកតាមតេឡេក្រាមរបស់លោកលើកទី១ លោកបានលើកទូរសព្ទ ហើយបានបញ្ជាក់ថា:(ទទួលបាន)
លើកទី 2 ក្រុមសារព័ត៌មានបានខលទៅលោកម្ដងទៀតគឺលោកឈប់លើកទូរសព្ទតែម្ដង!!!?

ប្រជាពលរដ្ឋរស់នៅជិតខាងនៃទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះ!
និងរង់ចាំមើលថា:តើលោកមេប៉ុស្តិ៍នគរបាលសង្កាត់ច្បារអំពៅ២ក៏ដូចជាលោកអធិការខណ្ឌច្បារអំពៅ!មានវិធានការបែបណាក្នុងកាលទប់ស្កាត់បង្ក្រាបឬក៏បិទទីតាំងមួយកន្លែងនេះ!
ឬក៏លោកចង់បង្កើតឲ្យមានដង្កូវទឹកដើម្បីឲ្យក្លាយទៅជាសត្វម៊ូសសម្រាប់ជញ្ជក់រសជាតិនិងផលប្រយោជន៍ពីបទល្មើសទាំងអស់នេះ!

រាយការណ៍ដោយ:
www.ssbhotnews.com.kh