រថយន្តដឹកលៀសខុសច្បាប់ចំនួន០២គ្រឿង និងមនុស្ស០២នាក់ ត្រូវបានកម្លាំងយោធាឃាត់បាន ក្រោមបទបញ្ជារបស់ប្រធានគណៈបញ្ជាការ បង្ក្រាបបទល្មើសនេសាទ!!!

នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមបទបញ្ជាបង្ក្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្របឹង ទន្លេសាប កងកម្លាំង សហការរបស់យោធា ដឹកនាំដោយលោក ប៊ី រស្មីចន្នី មេបញ្ជា ការរង និងកម្លាំងកងពលតូចស្មើជើងលេខ៥១ និងកងកម្លាំងភូមិភាគ៥ បានធ្វើការល្បាតលើផ្លូវជាតិលេខ៦ ចាប់ឃាត់បានរថយន្តដឹកលៀសខុសច្បាប់ ចំនួន០២គ្រឿង គោលដៅដឹកទៅប្រទេសវៀតណាម ស្ថិតត្រង់ចំណុចភូមិសាស្ត្រ ឃុំខ្ចាស់ ស្រុកសូត្រគម ខេត្តសៀមរាប។
យោងតាមការបញ្ជាក់របស់លោកមេបញ្ជាការរង គោលដៅទី១ លើផ្លូវជាតិលេខ6 វេលាម៉ោង០៥:៣០ នាទី បានធ្វើការចុះត្រួត ពិនិត្យ និងឃាតរថយន្តបានចំរថយន្តដឹកលៀសខុស ច្បាប់ ០១គ្រឿង ម៉ាក LIBERO ស្លាកលេខ (កំពង់ធំ 3A-3440) ដឹកលៀសចំនួន០៤តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់ខាងលើ បានរត់គេចខ្លួនបាត់ រថយន្តត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសត្រូវបានកម្លាំងសហការរបស់យោធាយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។
និងគោលដៅទី២ នៅលើផ្លូវជាតិលេខ៦ វេលាម៉ោង ០៨:៣០នាទី កម្លាំងសហការរបស់យោធា បានធ្វើការចុះត្រួតពិនិត្យ និងឃាតបានរថយន្តដឹកលៀសខុសច្បាប់ចំនួន០១គ្រឿងទៀត ម៉ាក LIBERO ស្លាកលេខ (សៀមរាប 2C-2184) ដឹកលៀសចំនួន០៤តោន នៅចំណុចខាងលើ ហើយបានឃាត់ខ្លួនថៅកែលៀស និងតៃកុងរថយន្តចំនួន០១នាក់ ក្រុមការងារសហការរបស់យោធាបាមយករថយន្តមករក្សាទុកនៅទីបញ្ជាការស្រាល ចំណែកឯមនុស្សបានធ្វើការប្រគល់ជូនទៅមន្ត្រីជំនាញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសបានយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។
ក្នុងករណីកម្លាំងសហការរបស់យោធា ដឹកនាំដោយលោកមេបញ្ជាការរង តាមបទបញ្ជារបស់ថ្នាក់លើ បានចុះបង្ក្រាបបទល្មើសខាងលើ ជាលទ្ធផលសរុបរួម ឃាតរថយន្តបានចំនួន០២គ្រឿង និងមនុស្សចំនួន០២ នាក់ រួមនឹងតៃកុងឡានម្នាក់ទៀតដែលត្រូវបានរត់គេចខ្លួនរួចបាត់ និងលៀសខុស ច្បាប់បម្រុងដឹកទៅប្រទេសវៀតណាម ត្រូបានយកមកចាក់ចូលទន្លេវិញ៕