អត់ចប់ត្រឹមលុតជង្គង់សុំទោសទេ ! ឧត្តមសេនីយ៍ទោ ហេង រតនា បញ្ជាក់ច្បាស់ថាជនទាំង ២ នាក់នេះ ត្រូវតែបញ្ជូនទៅតុលាការតាមច្បាប់
ថ្ងៃចេញផ្សាយៈ 24/03/2026
ច្បាប់គឺជាច្បាប់ គ្មានការលើកលែងឡើយ! ទោះបីជាមានការលុតជង្គង់សំពះសុំទោសជាសាធារណៈយ៉ាងណាក៏ដោយ ក៏មិនអាចជៀសផុតពីចំណាត់ការតាមផ្លូវច្បាប់បានឡើយ។ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ជនបង្កទាំង ២ នាក់នេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីដោះស្រាយតាមនីតិវិធីជានិច្ច។ ការសុំទោសគឺជាការបង្ហាញសីលធម៌ ប៉ុន្តែទង្វើដែលបានប្រព្រឹត្តខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដាច់ខាត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងជាការព្រមានដល់អ្នកដទៃទៀត។ តើបងប្អូនយល់យ៉ាងណាដែរ ចំពោះចំណាត់ការដ៏ក្ដៅគគុក និងម៉ឺងម៉ាត់មួយនេះ?
