សម្ដេចតេជោ ហ៊ុន សែន ប្រគល់ការងារឱ្យប្រិមប្រិយ(ស្រីនិច)ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបងឱ្យបានចូលរៀនឡើងវិញ ។
ថ្ងៃចេញផ្សាយៈ 22/03/2026
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានសរសេរថា ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។
ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឱ្យនាយក្រិនដឹងគឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិតនាយក្រិន។
សូមកោតសរសើរចំពោះសិល្បករសិល្បការិនីដែលចូលរួមអាណិតនាយក្រិន ពិសេសស្រីនិចហៅប្រិមប្រិយនិងប្អូនដែលសុខចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។
សម្ដេចតេជោ បន្តថា ខ្ញុំបានប្រគល់ការងារឱ្យប្រិមប្រិយ(ស្រីនិច)ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបងឱ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។
សូមអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន៕
