ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខរបស់អ្នកតំណាងរាស្ត្រ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ថ្ងៃចេញផ្សាយៈ 01/11/2026
ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង, នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលសួរសុខទុក្ខរបស់អ្នកតំណាងរាស្ត្រ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុមការងារស្រុក លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ នាយប៉ុស្តិ៍រដ្ឋបាល និងស្មៀនឃុំ និងប្រជាពលរដ្ឋផងដែរ។
