តបតាមការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា:នៅទីតាំង២កន្លែងដែលមានលើកស្លាកយីហោឈ្មោះថា:(រុងរឿង)ភ្ជាប់ជាមួយឡូហ្គោ(ខេមបូឌា)(Cambodia)និងទីតាំងមួយកន្លែងទៀតដែលមានឈ្មោះថា:(វត្តអង្គតាមិញ)ភ្ជាប់ជាមួយឡូហ្គោ (ខេមបូឌា)(Cambodia)ដូចគ្នា! ដែលបានបើកឱ្យក្រុមញៀនល្បែងស៊ីសងខុសច្បាប់ចូលលេងចាក់ភ្នាល់ដោយមិនក្រែងញញើត! អាជ្ញាធរសមត្ថកិច្ចហ្នឹង!ច្បាប់ឡើយ!ទីតាំងទាំងពីរនេះ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងនិងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ!

ទីតាំងដែលមានមេកាងល្បែងស៊ីសងខុសច្បាប់ពីកន្លែងខាងលើនេះ!បានដាក់នៅក្នុងតារាងបាល់ទះនិងការ៉ាស់ឡាន!គឺនៅកណ្ដាលវាលដោយមិនចាំបាច់ក្រុមញៀនល្បែង! ដើរចូលតាមផ្លូវចង្អៀតផ្លូវតូចធ្វើឲ្យពិបាកក្នុងការចូលមកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះទេ!
ព្រមទាំងចាក់ភ្នាល់លេងយ៉ាងសប្បាយមិនខ្វល់ខ្វាយព្រួយបារម្ភណ៍ខ្លាចអាជ្ញាធរឬក៏សមត្ថកិច្ចមកចាប់ចងនិងបង្ក្រាបបន្តិចសោះ!

ករណីនេះ!បើសិនជាមិនមានអ្នកឱ្យភ្លើងខៀវទេ!ប្រហែលជាសំបុកល្បែងទាំងពីរទីតាំងនេះ!ក៏មិនកើតឡើងដែរ!ព្រោះអីទីតាំងទាំងអស់នេះ!វាលេងហាក់!បីដូចជាមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ!

ដើមចមក៍ដោយសារមូលហេតុមួយនេះ…!

– យើងទាំងអស់គ្នាបានជ្រាបមកហើយថា
នាពេលកន្លងមកប្រមុខរាជរដ្ឋាភិបាល
សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ក៏ដូចជាឯកឧត្តម ឃួង ស្រ៊េង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន!នៅក្នុងរាជធានីភ្នំពេញក្ដីក៏ដូចជានៅតាមបណ្ដាខេត្តក្រុងទាំង 25ខេត្តក្រុងទូទាំងប្រទេស!
សុំឱ្យមានវិធានការក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលមាននៅក្នុងមូលដ្ឋានរបស់អស់លោកគ្រប់គ្រង!

តែបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព្រមទាំងបទបញ្ជារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ:វាហាក់បីដូចជាគ្មានប្រសិទ្ធភាពបន្តិចសោះ!សូម្បីតែមានតួនាទីជាអធិការឬក៏ជាមេប៉ុស្តិ៍!ក៏មិនគោរពទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំខាងលើនោះដែរ!ដែលធ្វើឲ្យប្រជាពលរដ្ឋគ្មានជំនឿជឿជាក់ទៅលើអាជ្ញាធរមូលដ្ឋាន!និងគ្មានទំនុកចិត្តនៅក្នុងការរស់នៅដោយពួកគាត់គិតថាភាពអសន្តិសុខសង្គមប្រាកដជាកើតឡើងជារៀងរាល់ថ្ងៃ!នៅក្នុងពេលវេលាដែលពួកគាត់កំពុងតែរស់នៅដោយមានការព្រួយបារម្ភស្រាប់មកហើយនោះ!?

– យ៉ាងណាមិញដូចជាករណីនៅក្នុងខណ្ឌពោធិ៍សែនជ័យដែលមានលោកអធិការនគរបាលខណ្ឌឈ្មោះ ម៉ន វុធី សង្កាត់ចោមចៅ១ ដែលមានលោកមេប៉ុស្តិ៍
ឈ្មោះ សាយ ចំរើន!
មិនបានគោរពទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមទាំងថ្នាក់ដឹកនាំរាជធានីភ្នំពេញឡើយ!
ដោយលោកទាំងទ្វេ!កំពុងតែបើកភ្នែកមើលល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន!សូម្បីតែនៅជាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ១ប្រហែលជា 50 ម៉ែត្រជាងទេ!ក៏មានទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់មាន់ជល់អនឡាញនិងឆ្នោតឡូតូផងដែរ!តែលោកជាអ្នកគ្រប់គ្រងមូលដ្ឋានគាត់គិតថា:
ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះ!គឺជារឿងធម្មតា!មិនមែនជាបទល្មើសទេ!ទើបពួកគាត់បើកភ្នែកមើលឃើញហើយធ្វើមិនដឹងមិនឮឬក៏ទុកយកលាបសក្ការៈ!ដើម្បីគ្រាន់ចិញ្ចឹមឆ្នាំង!

តែភាពអសន្តិសុខសង្គមទុកឲ្យប្រជាពលរដ្ឋជាអ្នករងគ្រោះទៅចុះ!
នេះហើយបានគេហៅថា!អាខ្មោចស្រុកមិនឱ្យដៃ! អាខ្មោចព្រៃវាមិនហ៊ាន! អាចារ្យហើយនិងអាចោរវានៅជាមួយគ្នា!មែនទេបងប្អូនប្រិយមិត្ត!

ចំណែកឯលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទតេឡេក្រាមរបស់លោកមេប៉ុស្តិ៍ចោមចៅ1 សម្រាប់ថ្ងៃម្សិលមិញថ្ងៃទី21 ខែមីនាឆ្នាំ 2006 សម្រាប់ការខលទូរសព្ទរបស់អ្នកសារព័ត៌មានសួរលោកមេប៉ុស្តិ៍ចំនួនបីដងនិងប៉ោយជាអក្សរតាមតេឡេក្រាមដើម្បីសួរព័ត៌មានតែលោកមិនបានឆ្លើយតបទេ!ដោយឡែកនៅព្រឹកថ្ងៃអាទិត្យទី 22ខែឆ្នាំដដែលក្រុមសារព័ត៌មានយកខ្ញុំបានខលទំនាក់ទំនងតាមរយៈទៅលើក្រាមរបស់លោក២ដងទៀតទើបលោកព្រមទទួល!
ពេលនោះបានបញ្ជាក់ថា!មិនបានលើកទូរសព្ទអ្នកសារព័ត៌មានគឺដោយសារលោកជាប់ហាត់កីឡា!បន្ទាប់មកទៀតលោកមេប៉ុស្តិ៍ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទតេឡេក្រាមរបស់លោកថា!ខ្ញុំនឹងឲ្យកូនចៅចុះទៅមើល!ប្រហែលជាលោកចង់បញ្ជាក់ថា:មិនមែនចុះទៅបិទឬក៏មិនមែនចុះទៅបង្ក្រាបនោះទេ! សម្រាប់ករណីអសកម្មការងារក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់មេប៉ុស្តិ៍ចោមចៅ១
សារព័ត៌មានយើងខ្ញុំមិនហ៊ាននិយាយបរិយាយអ្វីដោយច្រើនទៀតទេ!
គឺទុកឱ្យបងប្អូនប្រជាពលរដ្ឋនិងមហាជនលោកពិចារណាទៅតាមការងារអសកម្មនិងតាមការគួររបស់បងប្អូននិងប្រជាពលរដ្ឋយើងទៅចុះ!

ប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តម ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិនិង
ឯកឧត្តម ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ!សុំលោកជួយពិនិត្យមើលនៅសកម្មភាពការងារបែបអសកម្ម!របស់លោកអធិការខណ្ឌពោធិ៍សែនជ័យនិងលោកមេប៉ុស្តិ៍សង្កាត់ចោមចៅទាំង២រូបនេះផង!!!?៕