ទី២. ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជាបានបំពេញការ ទទួលខុសត្រូវរបស់ខ្លួនដោយភាពមិនលំអៀង តម្លាភាព និងការគោរពច្បាប់ និងនីតិវិធីរបស់អង្គការ OIF ។
ថ្ងៃចេញផ្សាយៈ 20/11/2026
ទី២. ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជាបានបំពេញការ ទទួលខុសត្រូវរបស់ខ្លួនដោយភាពមិនលំអៀង តម្លាភាព និងការគោរពច្បាប់ និងនីតិវិធីរបស់អង្គការ OIF ។ កម្ពុជាក្នុងនាមជាសមាជិកពេញសិទ្ធិរបស់ OIF មានសិទ្ធិស្របច្បាប់ក្នុងការសម្តែងនូវកង្វល់របស់ខ្លួនលើបញ្ហា ដែលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដី និងសុខុមាលភាពរបស់ប្រជាជន។ ការចូលរួមបែបនេះ មិនគួរ ត្រូវបានយល់ខុសថា ជាការប៉ុនប៉ងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី ឬកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បី ដោះស្រាយការវិវាទដោយសន្តិវិធីឡើយ។
