ករណីការសាងសង់របងរំលោភចូលដីចំណីព្រែកស្ថិតនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ!ខណៈលោកអភិបាលខណ្ឌមានជ័យបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននិងសាធារណជននាពេលកន្លងមកថា:ម្ចាស់ដីខាងលើមានសិទ្ធិកាន់កាប់ឬប្លង់រឹងត្រឹមត្រូវ!?
រាជធានីភ្នំពេញ:ថ្មីៗនេះបានបែកធ្លាយព័ត៌មានថា:ម្ចាស់ដីមួយកន្លែងមានទីតាំងខាងជើងផ្លូវលេខ 102 ជាប់ស្ពានបុរីជីបម៉ុង!ឈ្មោះ——-ពិតជាមិនមានសិទ្ធិកាន់កាប់ដីស្របច្បាស់មែន!តែអ្វីដែលជាចំណុចដែលសាធារណជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺម្ចាស់ដីមួយកន្លែងនេះបានសាងសង់របងជាសំណង់រឹងរំលោភចូលដីចំណីព្រែកជាច្រើនម៉ែត្រថែមទៀត!?
ករណីខាងលើនេះធ្វើឲ្យសាធារណជនស្នើសុំទៅដល់រដ្ឋបាលសាលារាជធានីភ្នំពេញហ្នឹង!រដ្ឋបាលខណ្ឌមានជ័យ សូមធ្វើការពិនិត្យឱ្យបានច្បាស់លាស់ត្រឹមត្រូវថែមទៀត!ទៅតាមច្បាប់សាធារណៈរបស់រដ្ឋ!ក្នុងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដីចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋមួយកន្លែងនេះផង!
តាមប្រភពរបស់ប្រជាពលរដ្ឋបានបង្ហើបបញ្ជាក់ថែមទៀតថា:ឥឡូវរដ្ឋបាលខណ្ឌមានជ័យ!បានបង្កកបង្អាក់ស្ងាត់ៗចំពោះទីតាំងដីមួយកន្លែងនេះ!ដែលម្ចាស់ដីមានគម្រោងធ្វើកញ្ចុះលំហែកាយនិងបើកភោជនីយដ្ឋាន!ធ្វើអាជីវកម្មលក់ដូររកស៊ីដើម្បីផលប្រយោជន៍ក្នុងខណៈពេលដែលម្ចាស់ដីខាងលើបានធ្វើរបងជាសំណង់រឹងរំលោភដីចំណីព្រែកជាច្រើនម៉ែត្រថែមទៀត!ហ្នឹងបានរំលោភទៅលើច្បាប់សាងសង់របស់រដ្ឋបាលខណ្ឌមានជ័យដោយសារម្ចាស់ដីបានត្រឹមតែដាក់ពាក្យស្នើសុំសាងសង់តែមិនទាន់បានទទួលលិខិតអនុញ្ញាតជាផ្លូវការឲ្យម្ចាស់ដីមួយកន្លែងខាងលើនេះសាងសង់របងរឹងនេះទេ!?
សាធារណជនដែលជាអ្នកធ្វើដំណើរតាមផ្លូវលេខ 102ត្រង់ចំណុចស្ពានក្បែរបុរីជីបម៉ុង!បានឃើញច្បាស់និងភ្នែកថា:ម្ចាស់ដីម្នាក់នេះពិតជាថ្លើមធំហ៊ានសាងសង់របងរំលោភចូលដីចំណីព្រែកយ៉ាងពិតប្រាកដដោយមិនប្រកែកបានឡើយ!ហេតុអ្វីបានជារដ្ឋបាលខណ្ឌមានជ័យក៏ដូចជារដ្ឋបាលសាលារាជធានីភ្នំពេញ!ម្ដេចក៏មិនចាត់ការទៅតាមផ្លូវច្បាប់!ចំពោះម្ចាស់ដីមួយកន្លែងនេះផងទៅ!?
ចំពោះករណីបែកធ្លាយព័ត៌មានថា:ម្ចាស់ដីមានទីតាំងខាងលើពិតជាបានធ្វើរបងរំលោភដីចំណីព្រែកនេះយ៉ាងពិតប្រាកដ!អង្គភាពសារព័ត៌មានយើងខ្ញុំគឺបានទទួលព័ត៌មានពីប្រភពប្រជាពលរដ្ឋហើយសុំមិនបញ្ចេញឈ្មោះតែប៉ុណ្ណោះទេ!ចំណែកព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហាការរំលោភចូលដីចំណីព្រែកមួយកន្លែងខាងលើនេះ!បើសិនជាសាធារណជនមានចំង៉ល់អ្វី?ឬអាជ្ញាធរសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធមានចម្ងល់អ្វីថែមទៀត!
សូមអញ្ជើញទំនាក់ទំនងទៅរដ្ឋបាលខណ្ឌមានជ័យផ្ទាល់ទើបបានច្បាស់ជាងនេះថែមទៀត!?
សូមអរគុណ


