ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត​ ដឹកនាំដោយ​ ឯកឧត្តម​ ភឺន​ ផល្លា​ អនុប្រធានក្រុមការងារ បានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សា និងបែងចែកតួនាទី ភារកិច្ចជូនសមាជិកក្រុមការងារតាមផ្នែកនីមួយៗ ក្នុងការត្រៀមរៀបចំមហាអង្គកឋិនទាន នៅវត្តឬស្សី ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត​ ដឹកនាំដោយ​ ឯកឧត្តម​ ភឺន​ ផល្លា​ អនុប្រធានក្រុមការងារ បានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សា និងបែងចែកតួនាទី ភារកិច្ចជូនសមាជិកក្រុមការងារតាមផ្នែកនីមួយៗ ក្នុងការត្រៀមរៀបចំមហាអង្គកឋិនទាន នៅវត្តឬស្សី ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
កិច្ចប្រជុំបានផ្តោតលើការរៀបចំផែនការការងារជារួម ការកំណត់ភារកិច្ចទទួលខុសត្រូវ ការសម្របសម្រួលផ្នែកពិធីការ សណ្តាប់ធ្នាប់ សន្តិសុខ បដិសណ្ឋារកិច្ច ម្ហូបអាហារ ការដឹកជញ្ជូន និងការងារភស្តុភារ ដើម្បីធានាឱ្យដំណើរការរៀបចំពិធីប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ និងសម្រេចបានលទ្ធផលល្អប្រសើរ។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបានបង្ហាញពីស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នាធានាឱ្យមហាអង្គកឋិនទានខាងមុខ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងស័ក្តិសមតាមប្រពៃណីព្រះពុទ្ធសាសនា។