របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាសម្លាប់មនុស្ស១៥០នាក់ និងរបួសជាង៣០០នាក់

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ពេញមួយខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា កើតឡើងចំនួន ២១៩ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្សរហូតដល់១៤៧នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន៣៨៣នាក់។
បើតាមរបាយការណ៍ដដែល ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែតុលា បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងខែកញ្ញា ឆ្នាំ២០២៦ដដែល បានកើនឡើង៧ករណី ចំនួនអ្នកស្លាប់កើនឡើង៣១នាក់ និងអ្នករបួសកើនឡើងរហូតទៅដល់ ១០៧នាក់។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា ភាគច្រើនកើតឡើងនៅពេលយប់ ពោលគឺមានរហូតដល់១៣៨ករណីទៅហើយ។ ដោយឡែក មូលហេតុនៃគ្រោះថ្នាក់ ភាគច្រើនគឺការបើកបរលើសល្បឿនកំណត់ មាន៩១ករណី និងមិនគោរពសិទ្ធិអាទិភាព៥៣ករណី។