សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះ ជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំ ហើយខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កម្ចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី
ថ្ងៃចេញផ្សាយៈ 24/09/2026
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានសរសេរយ៉ាងដូច្នេះថា ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ(២៤ កញ្ញា ១៩៩៨ – ២៤ កញ្ញា ២០២៦) ។ ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះហើយដែលខ្ញុំយកដៃដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់សង្គ្រាមឱ្យខាងតែបាន។
តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រីដោយមានការប្រជុំគណៈអចិន្ត្រៃយ៍
គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពបងជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំ
ណាយល់ព្រមឱ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។
ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំ
លើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថាត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូត
ដល់ពេលឈប់ចង់ធ្វើ។
ក្រោយមកខ្ញុំនិយាយថាថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែន គឺហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។
ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។
អំណាចហ៊ុន សែនមិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាចនិងទាំងជាប្រធានព្រឹទ្ធសភា។ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កម្ចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី៕
