ការងារបាយឡុកបាយឡនិងល្បែងលេងបិទពួនរបស់អាជ្ញាធរស្រុកស្អាងនិងរដ្ឋបាលជលផលខេត្តកណ្ដាល!ជាមួយក្រុមនេសាទខិលខូចមួយចំនួន!មិនអាចបង្ក្រាបនិងទប់ស្កាត់បានទាល់តែសោះចំពោះបទល្មើសនេសាទនៅរដូវត្រីពងកូននិងការបំផ្លាញរាល់ជីវៈចម្រុះនៅក្នុងទឹក! ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល!?

នៅក្នុងឃុំព្រែកអំបិលស្រុកស្អាង មហាជនបានសង្កេតឃើញថា:គឺនៅតែមានបទល្មើសនេសាទនៅរដូវត្រីពងកូនខណៈដែលជាងមួយសប្តាហ៍មុននេះអាជ្ញាធរក្នុងស្រុកស្អាងនិងរដ្ឋបាលជលផលខេត្តកណ្ដាល បានដាក់កម្លាំង!ដើម្បីចុះបង្ក្រាបនៅបទល្មើសទាំងអស់នេះ!តែការបង្ក្រាបវាហាក់បីដូចគ្មានប្រសិទ្ធភាពទាល់តែសោះ!ដោយតាមមើលឃើញការពិនិត្យជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យឃើញថា:គណៈបញ្ជាការឯកភាពក៏ដូចជាអាជ្ញាធរមូលដ្ឋាននិងរដ្ឋបាលជលផលខេត្តកណ្ដាល! បានចុះមកបង់ក្រាបពេលថ្ងៃ! តែពេលយប់នៅដាក់ចាប់ត្រីតូចធំខុសច្បាប់ដដែល!

ឬក៏នេះជាចេតនារបស់អាជ្ញាធរមូលដ្ឋានក៏ដូចជាលោកប្រធានរដ្ឋបាលជលផលខេត្តកណ្ដាល!បានត្រូវរូវគ្នាជាមួយនិងអ្នកបង្កបទល្មើសជលផលទាំងអស់នោះហើយទេដឹង!ទើបបានបណ្ដែតបណ្ដោយឱ្យក្រុមបទល្មើសនេសាទទាំងអស់នេះមានឱកាស!ដាក់ស្បៃរាប់រយពាន់ម៉ែត្រដើម្បីបំផ្លាញធនធានធម្មជាតិដូចជាត្រីតូចធំនិងជីវៈចម្រុះនៅក្នុងទឹកនេះជាដើមអញ្ចឹង!

សូមបញ្ជាក់ថា:នៅថ្ងៃទី26 ខែសីហាឆ្នាំ 2026 កន្លងនេះ!លោក ហេង សុភារិទ្ធ
ប្រធានរដ្ឋបាលជលផលខេត្តកណ្ដាលបានប្រាប់អ្នកសារព័ត៌មានយើងថា:
ទីតាំងនៅចំណុចឃុំព្រែកអំបិលស្រុកស្អាងនេះ!អាជ្ញាធរនិងរដ្ឋបាលជលផលបានចុះបង្ក្រាបនិងកាប់ស្បៃមុងខៀវដែលប្រជានេសាទខុសច្បាប់នោះបានយកទៅដុតបំផ្លាញចោលអស់ហើយ!
តែនៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2026 នេះ!
ស្រាប់តែមានស្បៃក្រឡាញ់ញឹកដែលរាយដាក់ឡុកចាប់យកចៅត្រីកូនត្រីធំតូចបានអណ្ដែតឡើងលើផ្ទៃទឹក!យ៉ាងសង្ហាទៅវិញ!?តែអាជ្ញាធរមូលដ្ឋានក៏ដូចជាលោកប្រធានរដ្ឋបាលជលផលខេត្តកណ្ដាលហាក់បីដូចជាមើលមិនឃើញទាល់តែសោះ។!?

បើនិយាយនៅក្នុងរដ្ឋបាលខេត្តកណ្ដាលទាំងមូល!ប្រជាពលរដ្ឋបានសង្កេតឃើញថា:នៅលើនិងក្នុងផ្ទៃទឹកទន្លេបឹងបួរ
មានការដាក់ស្បៃញឹកធ្វើជាឡុកដើម្បីចាប់កូនត្រីធំតូចយ៉ាងអាណាធិបតេយ្យខណៈអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានតែត្រឹមធ្វើរបាយការណ៍និងរាយការណ៍ជូនថ្នាក់លើថា:បានចុះបង្ក្រាបបទល្មើសទាំងអស់នេះ!
ដូចភ្លៀងរលឹមអញ្ចឹង!បានន័យថាបទល្មើសនេសាទនៅក្នុងរដូវត្រីពងកូននេះគឺពួកគាត់បានបង្ក្រាបគ្មានសល់បន្តិចនោះឡើយ!

នៅក្នុងករណីអសកម្មក្នុងការបង្ក្រាបបទល្មើសនេសាទត្រីពងកូននារដូវវស្សានេះដែរ!ប្រជាពលរដ្ឋបាននិយាយខ្សឹបៗថា:អាជ្ញាធរមូលដ្ឋានក៏ដូចជាជំនាញជលផលបានសហការគ្នាយ៉ាងស្អិតរមួត
ជាមួយនឹងបុគ្គលខិលខូចមួយចំនួនដើម្បី
បំផ្លាញធនធានធម្មជាតិក៍ដូចជាជីវៈចម្រុះនិងត្រីតូចធំជាដើម!?

ប្រជាពលរដ្ឋបានស្នើសុំទៅដល់ក្រសួងរុក្ខាប្រមាញ់និងនេសាទដែលមានឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីហ្នឹងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល!មេត្តាគួរតែជួយពិនិត្យមើលមន្ត្រីអសកម្មក្រោមឱវាទរបស់លោកទាំងអស់នេះ!កុំឱ្យពួកគាត់ឃុបឃិតផ្សំគំនិតជាមួយបុគ្គលខិលខូចដែលចូលចិត្តតែបំផ្លាញទ្រព្យសម្បត្តិរបស់ជាតិខ្លួនឯងយ៉ាងដូច្នេះ!

រាយការណ៍ដោយ:

www.ssbtvnews.com.kh