អគ្គនាយកស៊ីម៉ាក់កម្ពុជា ៖ គ្រាប់បែកចង្កោមដែលថៃប្រើប្រាស់ ក្នុងសង្គ្រាមឈ្លានពានកម្ពុជា ស្ថិតក្រោមការហាមឃាត់ នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ ហើយមានបំណងបង្កវិនាសកម្មសេដ្ឋកិច្ចនិងសង្គមកម្ពុជារយៈពេលយូរអង្វែង

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានបញ្ជាក់ថា គ្រាប់បែកចង្កោមដែលថៃប្រើប្រាស់ប្រភេទM42 M46 និងM85 ផលិតនៅប្រទសអ៊ីស្រាអ៊ែល ហើយគ្រាប់បែកចង្កោមនេះ ស្ថិតក្រោមការហាមឃាត់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។
ឯកឧត្តម ហេង រតនា បន្តថា ក្នុងសង្គ្រាមឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ មានចំនួនប្រមាណ១២០.០០០ ទៅ ១៣០.០០០គ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ៦-៧លានគ្រាប់និងបង្កផលប៉ះពាល់លើភូមិចំនួន៣៣៥នៃ៦០ឃុំ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង ២៩០.០០០ហិកតា។
បើតាមអគ្គនាយកស៊ីម៉ាក់កម្ពុជា ភូមិចំនួន១៤ និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន មិនទាន់ធ្វើការសិក្សាស្រាវជ្រាវនៅឡើយយទេ ដោយមូលហេតុបញ្ហាសន្តិសុខ។
អគ្គនាយកស៊ីម៉ាក់កម្ពុជា សង្កត់ធ្ងន់ថា ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ មានយុទ្ធសាស្ត្រនិងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។
សូមបញ្ជាក់ថា ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសអង្គភាពCMACនិងអង្គការដៃគូនិងអង្គភាពព័ត៌មាន បានចុះទៅពិនិត្យជាក់ស្តែងតំបន់គ្រាប់បែកចង្កោមនៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រវិហារ ព្រមទាំងប្រជុំផ្សព្វផ្សាយខ្លឹមសារគ្រាប់ចង្កោមនៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ៕