នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឱក សុភា ស្នងការរងជាតំណាងដឹកនាំសហការី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំរៀបចំពិធី ផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលាក្រុងសំពៅពូនស្ថិតនៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយមានការចូលរួមជាគណៈអធិបតីពី លោក អេង សុវិចិត្រ អភិបាល នៃគណ:អភិបាលក្រុងសំពៅពូន។
+សមាសភាពចូលរួម៖
-លោកនាយការិយាល័យជំនាញ និងសហការី
-លោកអធិការនគរបាលក្រុងសំពៅពូន
-លោកអធិការរងនគរបាលក្រុងសំពៅពូន
-លោកចៅសង្កាត់
-លោក-លោកស្រី នាយផ្នែក – នាយរងផ្នែក
-លោក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍
-លោកមេភូមិនិងតំណាងប្រជាពលរដ្ឋ។