ស្ថានទូតបារាំងប្រចាំកម្ពុជា ៖ កម្ពុជានិងបារាំង រួមគ្នាបោះជំហានឆ្ពោះទៅទីអវកាស បណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជានិងបារាំង រួមគ្នាបោះជំហានឆ្ពោះទៅទីអវកាស ។ នេះគឺជាកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីទីអវកាស ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា កន្លងទៅនេះ។
ស្ថានទូតបារាំងប្រចាំកម្ពុជា ៖ កម្ពុជានិងបារាំង រួមគ្នាបោះជំហានឆ្ពោះទៅទីអវកាស
បណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជានិងបារាំង រួមគ្នាបោះជំហានឆ្ពោះទៅទីអវកាស ។ នេះគឺជាកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីទីអវកាស ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា កន្លងទៅនេះ។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋចំនួន ៩០ ទីភ្នាក់ងារអវកាសឈានមុខ ក្រុមហ៊ុនធំៗជាច្រើន និងអាកាសយាននិក លោក Thomas Pesquet ។
ស្ថានទូតបារាំងប្រចាំកម្ពុជា បន្តថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងឱកាសនោះ និងបានជួបពិភាក្សាការងារជាមួយលោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេស។
ស្ថានទូតបារាំងប្រចាំកម្ពុជា សង្កត់ធ្ងន់ថា ប្រទេសបារាំង និងសហភាពអឺរ៉ុប កំពុងវិនិយោគលើវិស័យអវកាស ដែលពោរពេញដោយនវានុវត្តន៍ ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការ ដោយគោរពទៅតាមច្បាប់អន្តរជាតិ៕
