កិច្ចប្រជុំពិភាក្សាតុមូល ស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ!
ថ្ងៃចេញផ្សាយៈ 10/09/2026
រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC សម្របសម្រួលដោយក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
កិច្ចពិភាក្សានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ តំណាង មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ត្រី អ៊ាង សុធា ប្រធានកងកំចាត់មីនទី៦ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៏មានជាច្រើនរូបទៀត។
០៩ កញ្ញា ២០២៦
