សេចក្តីប្រកាសព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធ
ករណីបុរសម្នាក់បើកបរបញ្ចេញសកម្មភាពមិនសមរម្យតាមដងផ្លូវសាធារណៈនៅចំណុច ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

+ជាលទ្ធផលនៃការស្រាវជ្រាវ
ក្រោយពីទទួលបានព័ត៌មាន និងបទបញ្ជារួច នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានចុះស្រាវជ្រាវ និងបានហៅអ្នកដែលជិះម៉ូតូក្នុងវីដេអូនោះ ឈ្មោះ ផល គីមសេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាដើម្បីធ្វើការបំភ្លឺអំពីការបើកបរតាមដងផ្លូវមិនសមរម្យ និងថតវីដេអូ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ។ ឈ្មោះ ផល គីមសេង ក៏បានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត បន្ទាប់មកសមត្ថកិច្ចបានធ្វើការអប់រំ និងបានអោយសាមុីខ្លួនធ្វើកិច្ចសន្យា កែប្រែខ្លួន អោយក្លាយជាមនុស្សល្អក្នុងសង្គម និងមិនអោយមានកំហុសខុសឆ្គងទៅថ្ងៃក្រោយទៀតឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!