ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានដឹកនាំយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul។ ទស្សនកិច្ចនេះ ទទួលបាននូវការស្វាគមន៍ពីសំណាក់ឧត្តមនាវីទោ Bradley Smith មេបញ្ជការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកអូស្ត្រាលី ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
ថ្ងៃចេញផ្សាយៈ 07/09/2026
ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានដឹកនាំយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul។ ទស្សនកិច្ចនេះ ទទួលបាននូវការស្វាគមន៍ពីសំណាក់ឧត្តមនាវីទោ Bradley Smith មេបញ្ជការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកអូស្ត្រាលី ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ សូមរំឭកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី៕
