សំបុកល្បែងមាន់ជល់ខុសច្បាប់បងធំមួយកន្លែង!បើកនៅចំកណ្ដាលចំការស្វាយចន្ទី គ្មានអាជ្ញាធរនិងសមត្ថកិច្ចខេត្តក៏ដូចជាស្រុកព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋាន មិនអាចបង្ក្រាបបានទេ!មូលហេតុអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្រាស់ក្រាលនិងសម្រាប់ទុកចិញ្ចឹមឆ្ដោរ! ស្ថិតនៅក្នុងភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ!?

ខេត្តត្បូងឃ្មុំ:
ក្រុមញៀនល្បែងរាប់សិបនាក់ព្រមទាំងមានរថយន្តគ្រប់ប្រភេទរាប់សិបគ្រឿងបានពពាក់ពពូនជាន់គ្នាបោលចូលទៅទីលានបញ្ចល់មាន់ដោយគ្មានក្រែងញញើតនិងអាជ្ញាធរសមត្ថកិច្ចខេត្តឬក៏អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានចាប់ចងឬក៏យកទៅដាក់គុកច្រវ៉ាក់នោះឡើយ!?

បើតាមការបញ្ជាក់ពីឈ្មោះ ហាក់ឬឈ្មោះវណ្ណៈ ជាអ្នកយាមផ្លូវព្រមទាំងជាអ្នកសម្របសម្រួលនៅខាងក្រៅទីលាន
បញ្ចល់មាន់បាននិយាយតិចៗថា: ក្នុងមួយគូគេជល់ចាប់ពី 10 លានរៀលឡើងទៅនឹងគ្មានអាជ្ញាធរសមត្ថកិច្ចណាមកបង្ក្រាបទេ!ព្រោះអីមេបើកទីតាំងល្បែងស៊ីសងកន្លែងនេះ!បាននិយាយត្រូវនៅគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចខេត្តឬក៏អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានអស់ហើយ!?

ការបើកល្បែងស៊ីចងខុសច្បាប់ដែលមានទំហំធំហួសប្រមាណមួយកន្លែងនេះមិនត្រឹមតែមានការបញ្ចល់មាន់មួយមុខនោះទេគឺមានទាំងអាប៉ោងយូគីនិងល្បែងស៊ីសងជាច្រើនប្រភេទថែមទៀត!?

ការបើកល្បែងស៊ីសងខុសច្បាប់អញ្ចឹង! ខាងលើនេះ!វាមិនត្រឹមតែឲ្យមានអ្នកចាញ់ប៉ុណ្ណោះទេគឺវាមានអ្នកប្រើអំពើហិង្សាឬក៏មានចោរលួច ចោរឆក់ ចោរប្លន់ព្រមទាំងគ្រឿងញៀននៅក្នុងមូលដ្ឋានទៀតផង!
ហ្នឹង!វាអាចកើតអសន្តិសុខសង្គមជារៀងរាល់ថ្ងៃនៅក្នុងមូលដ្ឋានខាងលើ
ព្រមទាំងវាអាចបង្កឲ្យមានខ្វះសណ្ដាប់ធ្នាប់និងខូចកេរ្តិ៍ឈ្មោះកិត្តិយសរបស់ប្រទេសជាតិទាំងមូលផងដែរ!?

ក្នុងនាមជាអាជ្ញាធរខេត្តស្រុកព្រមទាំងអាជ្ញាធរមូលដ្ឋានគួរតែមានកាតព្វកិច្ចក្នុងការបង្ក្រាបនិងទប់ស្កាត់កុំឲ្យមានបទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះកើតនៅក្នុងមូលដ្ឋានបាននោះឡើយ!ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នករស់នៅក្រោមដំបូលសុខសន្តិភាពឱ្យពួកគាត់រស់ដោយមានសេចក្ដីសុខនិងសុវត្ថិភាពដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិងចូលរួមចំណែកធ្វើជាពលរដ្ឋល្អនៅក្នុងប្រទេសមួយនៅក្នុងតំបន់!ដែលមានសមាហរណកម្មអាស៊ានជាចំបង!

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសុំយ៉ាងទទួចហើយស្នើសុំយ៉ាងតូចៗទៀតទៅដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
មេត្តាជួយមានចំណាត់ការនិងបង្ក្រាបទប់ស្កាត់កុំឲ្យការបើកល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះ!នៅតែមានឱកាស
បង្វក់ពលរដ្ឋ!ហ្នឹង!បំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋព្រមទាំងកិត្តិយសរបស់ប្រទេសជាតិឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយដោយសារបទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះ!?

រាយការណ៍ដោយ:
www.ssbhotnews.com.kh