សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបេក្ខជនទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ
ថ្ងៃចេញផ្សាយៈ 02/09/2026
ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥~២០២៦ ។ សម្ដេចធិបតី បន្តថា សម្រាប់ក្មួយៗដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរ ក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ។ នេះបើតាមសំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបង្ហោះផ្សាយលើបណ្ដាញសង្គមផ្លូវការ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕
