ចាប់ពីខែកក្កដា ឆ្នាំ២០២៥ មកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានបង្ក្រាបមណ្ឌលឆបោកជាក់ស្តែងចំនួន៦២៤ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត៣ម៉ឺននាក់ មាន៣៩សញ្ជាតិ ហើយបច្ចុប្បន្ននេះគ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ចាប់ពីខែកក្កដា ឆ្នាំ២០២៥ មកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងបានបង្រ្កាបរំលាយមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារូបនេះ សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះគ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ៕