ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា កាលពីល្ងាចថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម អ៊ុច បូររិទ្ធ
ថ្ងៃចេញផ្សាយៈ 27/08/2026
ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា កាលពីល្ងាចថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដល់គណៈប្រតិភូសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ក្នុងឱកាសដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) មានការចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន៕
