របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ថ្ងៃចេញផ្សាយៈ 25/08/2026
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គកើនឡើង បានប៉ះពាល់ក្រុង-ស្រុកចំនួន៦ នៅក្នុងខេត្តក្រចេះ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ក្រុងក្រចេះ ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៨.២១០គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១០១គ្រួសារ។ របាយការណ៍បឋមនេះ បន្ទាប់ពីឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ៕
