ប្រកាសទី២. ត្រូវបានកំណត់មុខតំណែង ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមមាន៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវមានចំនួនពី១៤ ទៅ១៦រូប ស្នងការរងនគរបាលខេត្តជាប់ព្រំដែន មានចំនួនពី១២ ទៅ ១៤រូប ស្នងការរងនគរបាលខេត្តមិនជាប់ព្រំដែន និងខេត្តព្រះវិហារ មានចំនួនពី១១ ទៅ ១៣រូប ស្នងការរងនគរបាលខេត្តកែប និងខេត្តប៉ៃលិន មានចំនួនពី៧ ទៅ ៩រូប។ ចំពោះស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ត្រូវមាន១រូប ជានារី។

ចំពោះមុខតំណែងនាយរងការិយាល័យ ត្រូវមានចំនួន ៤រូប អធិការរងនគរបាលខណ្ឌ មានចំនួន ៨រូប អធិការរងនគរបាលក្រុងសៀមរាប និងក្រុងព្រះសីហនុ មានចំនួន ៨រូប អធិការរងនគរបាលក្រុង ស្រុក មានចំនួន ៦រូប មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក មានចំនួន ៤រូប។ចំពោះ នាយរងការិយាល័យ អធិការរងនគរបាល និងមេបញ្ជាការរង ត្រូវមាន១រូប ជានារី។ រីឯមុខតំណែងនាយរងផ្នែក ចំណុះការិយាល័យ ត្រូវមានចំនួន ២រូប នាយរងផ្នែកចំណុះអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានចំនួន ២រូប នាយរងផ្នែកចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោក មានចំនួន២រូប នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃអធិការដ្ឋាននគរបាលខណ្ឌ មានចំនួន ៤រូប នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានចំនួន ៣រូប និងនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក មានចំនួន ២រូប។
ដោយឡែកចំពោះប្រកាសទី៣ ស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស-និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស គឺសម្រេចពីការជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការ និង សិស្ស និស្សិតនគរបាលបន្តវេន ឱ្យចូលសិក្សា វគ្គបណ្តុះបណ្តាលនានា មានគោលបំណង ផ្តល់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈ បង្កើនគុណវុឌ្ឍិ សមត្ថភាព វិជ្ជាជីវៈ និងចំណេះដឹងថ្មីៗ ដកស្រង់បទពិសោធ លក្ខណៈជាតិ និងអន្តរជាតិ លើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង និងការអនុវត្តការងារតាមជំនាញនីមួយៗ លើកកម្ពស់ស្មារតី ឆន្ទៈមនសិការ ការទទួលខុសត្រូវ ការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ការចាត់បញ្ជូនទៅបណ្តុះបណ្តាលនានា ស្របតាមលក្ខខណ្ឌនិងតម្រូវការចាំបាច់។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្របខណ្ឌមន្ត្រី ពន្ធនាគារ ក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ និង សិស្ស និស្សិតនគរបាលបន្តវេន៕