នៅក្នុងព្រះរាជពិធីសម្ពោធអគារវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ថ្ងៃចេញផ្សាយៈ 21/08/2026
នៅក្នុងព្រះរាជពិធីសម្ពោធអគារវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជបន្ទូលថា សំណង់អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យឃើញពីគុណតម្លៃ និងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរដែលយល់យ៉ាងច្បាស់ថា ការបង្រួបបង្រួមជាតិ និងសាមគ្គីភាពជាតិ គឺសរសេរទ្រូងដ៏រឹងមាំនៃសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនដ៏យូរអង្វែងរបស់កម្ពុជា៕
