នៅអគារ The Kampus នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៦ តាមរយៈ ស.ស.យ.ក. មុនចេញទៅបន្តការសិក្សានៅប្រទេសចិននាពេលខាងមុខ ។

ក្នុងជំនួបនោះ ឯកឧត្តម សុខ សប្បាយណា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់និស្សិតជ័យលាភី ក្នុងការប្រើប្រាស់ឱកាសអាហារូបករណ៍នេះដើម្បីរៀនសូត្រ អភិវឌ្ឍខ្លួន និងនាំយកចំណេះជំនាញត្រលប់មកចូលរួមអភិវឌ្ឍប្រទេសជាតិ និងបានរំឭកថា ភាពជោគជ័យរបស់និស្សិតគ្រប់រូបនាពេលនេះ មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជោគជ័យដ៏ធំធេងសម្រាប់សង្គមជាតិទាំងមូល៕