រដ្ឋបាលស្រុករលាប្អៀរ មិនដល់មួយខែស្រួលបូលផង កោះហៅលោកសុខ សម បីដងអោយចូលខ្លួនដោះស្រាយវិវាទដីធ្លី ទាំងលោក សុខ សម ដាក់លិខិតសុំពន្យាពេលដោយសារបញ្ហាសុខភាព!
លោក សុខ សម ជាម្ចាស់ដីនិងបានកាន់កាប់ព្រមទាំងមានលំនៅឋាននៅលើផ្ទៃដីចំនួន 8 ហិចតា ស្ថិតនៅក្នុងភូមិ
ស្ពករាជ្យ ឃុំ គោកបន្ទាយ
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង!ចាប់តាំងពីឆ្នាំ 2009 មកដល់បច្ចុប្បន្ននិងមានលំនៅឋានផ្ទះសំបែងរស់នៅចាប់តាំងពីពេលនោះមកដែរ!
តែមកដល់ក្នុងឆ្នាំ 2025 ត្រូវបានបុគ្គលមួយចំនួននិងបក្សពួកបានឃុបឃិតគ្នាជាប្រព័ន្ធធ្វើប្លង់គ្របដណ្ដប់យកដីរបស់លោក សុខ សម ធ្វើឲ្យលោក សុខ សម
ឈឺចាប់ទទួលរងភាពអយុត្តិធម៌និងកើតទុក្ខមិនសុខចិត្តចំពោះបក្ខពួកបុគ្គលខិលខូចមួយចំនួនដែលមានមហិច្ឆតាលេបត្របាក់យកដីរបស់លោកទាំងស្រស់ៗបែបនេះ!?
លោក សុខ សម បានគូសបញ្ជាក់ថា:
កាលពីលោកចូលទៅសម្របសម្រួលជាមួយនឹងមន្ត្រីរដ្ឋបាលស្រុករលាប្អៀរ
ក្នុងនោះលោកបានសង្កេតឃើញថា
មន្ត្រីសាលាស្រុករលាបៀរបានរៀបចំ
ក្បួនក្នុងការបំភ័យស្មារតីនិងឆន្ទៈរបស់លោកដោយមានសមាសភាពរបស់រដ្ឋបាលស្រុកចូលរួមដូចជាប្រធានរដ្ឋបាល មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្ត្រីនគរបាលជាតិផងដែរ!
លោក សុខ សម បានចោទសួរទៅរដ្ឋបាលស្រុករលាប្អៀរថា:ហេតុអ្វីក្នុងការសម្របសម្រួលពាក់ព័ន្ធនឹងករណីដីធ្លី
បែជាមានមន្ត្រីកងកម្លាំងប្រដាប់អាវុធមកអង្គុយប្រគៀកស្មាជាមួយលោកបែបនេះទៅវិញ?ឬនេះរដ្ឋបាលស្រុកបានចាត់ទុកលោក សុខ សម ជាជនសង្ស័យរួចទៅហើយឬក៏ជាការគំរាមសតិអារម្មណ៍ផ្លូវចិត្តរបស់លោកទេដឹង!?
លោក សុខ សម ក៍បានបញ្ជាក់បន្តទៀតថា:លោកបានទទួលព័ត៌មានពីរដ្ឋបាលស្រុករលាប្អៀរថា:មានបុគ្គលឈ្មោះ
យង់ សៅវុទ្ឍី អតីតចៅហ្វាយស្រុកចាស់ជាអ្នកប្ដឹងលោកសុខសមដែលជាម្ចាស់ដីនិងកំពុងតែអាស្រ័យផលនៅលើដីទំនាស់សព្វថ្ងៃនេះ!លោកបានបញ្ជាក់តទៅទៀតថាមិនត្រឹមតែប៉ុណ្ណឹងទេ!គឺមានបុគ្គលជាមន្ត្រីយោធាមានអំណាចពាក់ផ្កាយបីម្នាក់!
ជាអ្នកនៅពីក្រោយខ្នងឈ្មោះ
យង់ សៅវុទ្ឍី នេះ!
លោក សុខ សម បានសំណូមពរទៅដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
មេត្តាជួយរកយុត្តិធម៌និងដាក់មន្ត្រីជំនាញពាក់ព័ន្ធជួយត្រួតពិនិត្យដើម្បីរក្សាការពារនៅដីចំនួន 8 ហិចតារបស់លោក!
ឱ្យបានគង់វង្សនិងឲ្យលោកមានឱកាសរស់នៅលើដីមួយកន្លែងនេះ!ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត!និងសូមជ្រកក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដមួយនេះ!



