ទីតាំងពីរកន្លែងមានឃ្លាំងចំនួន២ទល់មុខគ្នាក្នុងទឹកដី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្ដាល! សង្ស័យថា:មានការនាំចូលនិងស្ដុកទុកនូវសាច់បង្កកខុសច្បាប់គ្រប់ប្រភេទ!?

ទីតាំងពីរកន្លែងមានឃ្លាំងចំនួន២ទល់មុខគ្នាក្នុងទឹកដី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្ដាល!
សង្ស័យថា:មានការនាំចូលនិងស្ដុកទុកនូវសាច់បង្កកខុសច្បាប់គ្រប់ប្រភេទ!?

តាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងនៃទីតាំងខាងលើនេះ!និងសុំមិនបញ្ចេញឈ្មោះបានដាក់ការសង្ស័យនិងបានផ្ដល់ព័ត៌មានឱ្យសារព័ត៌មានដោយសម្ងាត់ថា:ជារៀងរាល់យប់ចាប់ពីម៉ោង 12:00 រហូតដល់ម៉ោង 5:00 ទៀបភ្លឺ!ពួកគាត់បានសង្កេតឃើញថាមានរថយន្តពីកាប់ឬរថយន្តប្រភេទស្តារ៉េស បានចូលដឹកសាច់បង្កកនៅក្នុងឃ្លាំងទាំងពីរនេះ!យកទៅចែកចាយតាមទីផ្សារផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា!

ប្រជាពលរដ្ឋបានស្នើសុំទៅដល់អាជ្ញាធរមូលដ្ឋានព្រមទាំងអគ្គនាយកដ្ឋានប្រឆាំងបទល្មើស (កបប)ដាក់មន្ត្រីមានជំនាញចុះត្រួតពិនិត្យនៅទីតាំងពីរកន្លែងខាងលើនេះផង។