សម្តេចតេជោ ហ៊ុន សែន ទទួលជួប ឯកឧត្តម កឹម សុខា ជាថ្មីម្តងទៀត
ថ្ងៃចេញផ្សាយៈ 16/08/2026
នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្មានសប្តាហ៍មុន ឯកឧត្តម កឹម សុខា បានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក។ ថ្ងៃនេះរួមជាមួយលោកជំទាវ និងកូនស្រីឯកឧត្តម កឹម សុខា មកសួរសុខទុក្ខខ្ញុំម្តងទៀត ដែលយើងជក់និយាយគ្នារហូត៣ម៉ោង (9-12) ដោយនិយាយច្រើនជាមួយក្មួយស្រី កឹម មនោវិទ្យា ដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
