តារាសម្តែងលោក សក្កដា បានបេីករថយន្តបង្កគ្រោះចរាចរណ៍ បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ និងម្តាយរងរបួសធ្ងន់ !

ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន តំបូងឡើយគេឃើញលោក កក្កដា បើករថយន្តសុខៗ ក៏ឈប់ដេកលក់កណ្ដាលផ្លូវ ខណៈពេលនោះកម្លាំងអាវុធហត្ថ ក៏ដាស់បានឱ្យដឹងខ្លួនរួចណែនាំអោយបេីកអែបខាង ស្រាប់តែម្ចាស់រថយន្តជាន់ស្គែមួយទំហឹង ថយក្រោយបុករថយន្តពីគ្រឿង និងបុកកិនម៉ូតូមួយគ្រឿង អូសផ្ទប់ឡេីងចិញ្ចេីមផ្លូវ ស្លាប់ក្មេងស្រីម្នាក់ ចំណែកស្រ្តីជាម្តាយរងរបួសធ្ងន់។ (បឋម)