នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ថ្ងៃចេញផ្សាយៈ 07/08/2026
ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងសម័យប្រឡងសញ្ញាបត្រ
មធ្យមសិក្សាទុតិយភូមិ នៅខេត្តកណ្តាល ឆ្នាំសិក្សា ២០២៥-២០២៦ ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំគណៈស្នងការ ដែលមានសមាសភាពចូលរួមពី លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុង/ស្រុកទាំង៧ ដែលមានមណ្ឌលប្រឡង ក្នុងនោះមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង ស្រុកកណ្តាលស្ទឹង ស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និងស្រុកអង្គស្នួល។
