សាកលវិទ្យាល័យចេនឡា ផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចំនួន១២កន្លែងជូនក្រសួងព័ត៌មាន

សាកលវិទ្យាល័យចេនឡា ផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ចំនួន១២កន្លែង ជូនក្រសួងព័ត៌មាន។ ការប្រកាសផ្ដល់អាហារូបករណ៍ ក្នុងនៅឱកាសលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ។
សូមបញ្ជាក់ថា អាហារូបករណ៍ដែលផ្តល់ជូនរួមមាន សម្រាប់ជំនាញសុខាភិបាលកម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រ ចំនួន២កន្លែង ទទួលបានការឧបត្ថម្ភ ៥០% នៃថ្លៃសិក្សាពេញមួយកម្មវិធី។ ក្រៅពីជំនាញសុខាភិបាល កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រ ចំនួន ១០ កន្លែង ទទួលបានអាហារូបករណ៍ពិសេស ១០០% ពេញមួយកម្មវិធីសិក្សា៕