ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់អំណោយស្ថានទូតចិនជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ

្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកប្រគល់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បញ្ជាក់ថា អំណោយនេះ គឺជាស្តែងចេញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន និងកិច្ចសហប្រតិបត្តិការ«មិត្តភាព ដែកថែប» រវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការខ្វះខាតចំពោះមុខរបស់បងប្អូនភៀសសឹក៕