លោក សូ វណ្ណី បានដេញថ្លៃបានគម្រោងសាងសង់ផ្លូវលំក្រាលគ្រោះបំបែកចំនួន 3 ភូមិ!ក្នុងនោះមានភូមិ: ១.ភូមិក្រញូង ២.ភូមិរមៀត ៣.ភូមិសំរោង ស្ថិតនៅក្នុងឃុំមុខដា ស្រុករមាសហែកខេត្តស្វាយរៀង!សង្ស័យការសាងសង់ផ្លូវលំទាំងអស់ខាងលើនេះ!មិនបានសាងសង់ទៅតាមលក្ខខណ្ឌក្នុងការសាងសង់ទេ!
លោក សូ វណ្ណី ថៅកែដេញថ្លៃបានគម្រោងផ្លូវលំនៅក្នុងឃុំដា បានបីភូមិ
តែប្រើបច្ចេកទេសចាក់ស្ដើងស៊ីក្រាស់ទៅវិញ!នេះគឺជាល្បិចកលក្នុងការរកស៊ីមុខជំនួញដើម្បីប្រាក់ចំណេញរបស់បុគ្គលខិលខូចមួយចំនួន!ដូចជាថៅកែផ្លូវលំ១រូបខាងលើនេះអញ្ចឹង!?
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់នេះបានផ្ដល់វីដេអូនិងរូបភាព!មកឱ្យក្រុមសារព័ត៌មានបានចុះផ្សាយអំពីភាពកិបកេងលួចគុណភាពនិងលួចកម្រាស់នៃការចាក់ក្រាលគ្រោះបំបែកនៅក្នុងផ្លូវលំបីខ្សែនិងចំនួន 3 ភូមិខាងលើនេះ!បងប្អូនប្រជាពលរដ្ឋមានការសង្ស័យយ៉ាងខ្លាំងនៅក្នុងការលួចគុណភាពនិងការលួចកម្រាស់នៃការចាក់ក្រាលគ្រោះបំបែកសម្រាប់ផ្លូវលំទាំងអស់នេះ!ដោយសារការសន្យានិងលក្ខន្តិកៈក្នុងគម្រោងសាងសង់គឺបានឲ្យក្រុមហ៊ុនដើរដេញថ្លៃបានចាក់ក្រាលគ្រោះបំបែកកម្រាស់មួយតឹកកន្លះ!និងផ្លូវលំទាំងអស់នេះមានទទឹង 4 ទៅ 5 ម៉ែត្រតែផ្លូវលំ
១ខ្សែទៀតស្ថិតនៅក្នុងភូមិក្រញូងគឺតម្រូវឲ្យចាក់ទទឹង 5 ម៉ែត្រតែបែរជា
លោកថៅកែផ្លូវលំឈ្មោះ សូ វណ្ណី
រូបនេះចាក់បានតែជាង 4 ម៉ែត្របន្តិចតែប៉ុណ្ណោះ!
ចំណែកឯលោក សេន សុវណ្ណ ជាមន្ត្រីបច្ចេកទេសស្រុករមាសហែក!
បានបកស្រាយតាមតេឡេក្រាមប្រាប់អ្នកសារព័ត៌មានថា:លោកមិនទាន់បានចុះពិនិត្យទេតែលោកបានបកស្រាយថា:ផ្លូវលំមួយខ្សែនេះគេធ្វើបានល្អណាស់!?លោកបានបញ្ជាក់បន្តទៀតថាដោយសារនៅថ្ងៃនេះ!បានន័យថាថ្ងៃទី 29 ខែកក្កដាឆ្នាំ 2026នេះ
លោកអភិបាលខេត្តរងទទួលផែនជាប់រវល់គឺមិនបានចុះទៅត្រួតពិនិត្យផ្លូវលំទាំងអស់ខាងលើនេះបានទេ!
ចម្លើយអ្នកតាម្ចាស់ស្រុកបែបនេះ!
ធ្វើឱ្យខ្មោចព្រៃមានឱកាសក្នុងការកឹបកេងឬលួចយកប្រាក់ចំណេញពីរដ្ឋមិនតិចទេ!
នៅក្នុងមួយឆ្នាំៗ!ហ្នឹង!គុណភាពផ្លូវលំនៅក្នុងភូមិទាំងអស់នេះប្រាកដជាបាត់បង់នូវគុណភាពយ៉ាងលឿនបំផុត!?ដែលធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវលំក្នុងភូមិជួបការលំបាកជារៀងរាល់ថ្ងៃតែម្ដង!
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានស្នើសុំទៅដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
ប៉េង ពោធិ៍សា សូមឯកឧត្តមដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅផ្លូវលំចំនួន 3 ភូមិ ដែលស្ថិតនៅក្នុងឃុំ មុខដា ស្រុករមាសហែក ខេត្តស្វាយរៀងនេះផងទៀន!?
រាយការណ៍ដោយ:
www.ssbhotnews.com.kh


