ម្ចាស់ហាងកាហ្វេឈ្មោះហេងហេង បានតសំយាប់ហាងទៅខាងក្រោយចូលចំណីទន្លេដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធទេ!
ម្ចាស់ហាងកាហ្វេឈ្មោះហេងហេង
បានតសំយាប់ហាងទៅខាងក្រោយចូលចំណីទន្លេដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធទេ!ស្ថិតនៅចំណុចកំពុងដរមាត់ទន្លេក្នុងឃុំព្រៃគយ ស្រុកស្អាង ខេត្ត កណ្ដាល!
ម្ចាស់ហាងកាហ្វេហេងហេង បានសាងសង់សំណង់ដែកខាងលើ ខាងក្រោមចាក់សសរបេតុងស្រោបទុយោពណ៌ខៀវ ដោយគ្មានបច្ចេកទេសគ្រប់គ្រាន់ធ្វើឲ្យកើតជាបញ្ហាហានិភ័យ
ទៅពេលខាងមុខដែលពុទ្ធបរិស័ទទាំងអស់កំពុងតែសប្បាយក្នុងការផឹកស៊ីឬក៏ផឹកកាហ្វេនៅទីតាំងមួយកន្លែងនេះជាក់ជាមិនខាន!
សូមអាជ្ញាធរមូលដ្ឋានក៏ដូចជាលោកអភិបាលស្រុកស្អាង ជឺ គឹមហៃ
មេត្តាដាក់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យនៅសំណង់ហាងកាហ្វេមួយកន្លែងឈ្មោះហេងហេងនេះផង!
ជៀសវាងកុំឱ្យដូចពាក្យចាស់ពោលថា:
គោដាច់ទើបធ្វើរបងជិតប្រឡងទើបខំរៀន!?ឬក៏ដូចសុភាសិទ្ធមួយឃ្លាទៀតតែងពោលថា:
(ការពារប្រសើរជាងព្យាបាល!)
ឬក៏កុំឲ្យមហាជននិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះសង្ស័យថាគឺជាការឃុបឃិតគ្នាជាមួយនិងអ្នកតាម្ចាស់ស្រុកហើយ!ទើបសំណង់អាណាធិបតេយ្យមួយកន្លែងនេះអាចសាងសង់បានដូច្នេះ!?
