នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) នៅសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា ក្រុមហ៊ុន New Dazheng គឺជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយដែលមិនត្រឹមតែផ្តោតលើបុរី ឬលំនៅឋាននោះទេ ប៉ុន្តែមានជំនាញខ្ពស់លើការគ្រប់គ្រង អគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត៕