នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម

នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ
លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group នៅសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា ក្រុមហ៊ុន Haier Group គឺជាសាជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិកពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Qingdao ប្រទេសចិន។ ទម្រង់អាជីវកម្មរបស់ Haier Group មានដូចជាការផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ (Smart Home Business) ប្រព័ន្ធ Ecosystem IoT (Internet of Things) និងSmart Energy & Industrial Internet ៕