ម្ចាស់ដេប៉ូខ្សាច់មួយកន្លែងបានយករថយន្តពាក់ស្លាកលេខ3.4597 របស់កងយុទ្ធពលខេមរភូមិន្ទក្រសួងការពារជាតិ! ដើម្បីដឹកសាច់ធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន!?ស្ថិតនៅចំណុចស្ពានលេខ 5 ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល!
រថយន្តជាច្រើនគ្រឿងប្រភេទឡានដឹកដីឬក៏ដឹកខ្សាច់ក្នុងនោះក៏មានប្រភេទរថយន្តធុនកណ្ដាលមួយគ្រឿងផងដែរដែលពាក់ស្លាកលេខខេមរភូមិន្ទកំពុងតែដឹកខ្សាច់យ៉ាងគគ្រឹកគគ្រេងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននិងឱ្យខូចផ្លូវលំដែលចាក់បេតុងហើយរួចរាល់នៅក្នុងភូមិហ្នឹង!ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងជិតកន្លែងដេប៉ូខ្សាច់មួយកន្លែងនេះ!?
ជាពិសេសរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទគឺជារថយន្តដែលគ្រប់គ្រងដោយក្រសួងការពារជាតិនិងជារថយន្ត
របស់រដ្ឋមិនអាចមានបុគ្គលឯកជនណាម្នាក់មានសិទ្ធិយកទៅធ្វើអាជីវកម្មឬក៏យកទៅធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់បានឡើយ!
មហាជនបានចោទសួរថា:តើម្ចាស់ដេប៉ូខ្សាច់មួយកន្លែងនេះជានរណា!?
ទើបហ៊ានយករថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទព្រមទាំងរថយន្តចង្កូតស្ដាំជាច្រើនគ្រឿងមកធ្វើចរាចរណ៍ដឹកជញ្ជូនខ្សាច់យ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិព្រមទាំងលើផ្លូវជាតិ 21 ដោយមិនក្រែងញញើតនិងការគ្រោះថ្នាក់បង្ករមហន្តរាយនិងប៉ះពាល់ដល់បងប្អូនធ្វើដំណើរតាមផ្លូវសាធារណៈអញ្ចឹង!?
មហាជនបានសំណូមពរទៅដល់អាជ្ញាធរខេត្តកណ្ដាលក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋានមេត្តាជួយមានចំណាត់ការចំពោះ
ដេប៉ូខ្សាច់មួយកន្លែងនេះផង!!??
