លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃប្រទេសកម្ពុជា បានឱ្យដឹងថា
ថ្ងៃចេញផ្សាយៈ 04/07/2026
លើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃប្រទេសកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា បន្តធ្វើការ បណ្តេញចេញជនជាតិចិនសរុបចំនួន ១៧០នាក់ (ស្រី៨នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន និងករណីលួចស្នាក់នៅដោយខុសច្បាប់ តាមច្រកទ្វារប៉ុស្តិ៍នគរបាលនៃអាកាយានដ្ឋានអន្តរជាតិតេជោ៕
