មហាកំផែងថ្មលើផ្ទៃសមុទ្រខៀវស្រងាត់ ការបំភ្លេចបំផ្លាញធនធានធម្មជាតិនិងការបំផ្លាញច្បាប់រដ្ឋនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង!

ទិដ្ឋភាពទូទៅនៃសកម្មភាពរំលោភបំពានភូមិនេសាទ ឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុង!ធ្លាប់តែជាតំបន់ឆ្នេរដ៏ស្ងប់ស្ងាត់សំបូរទៅដោយព្រៃកោងកាង
និងជាជម្រកដ៏សុវត្ថិភាពសម្រាប់ជីវៈចម្រុះសមុទ្រនិងរបរនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់!

ទោះជាយ៉ាងណាក៏ដោយនាពេលថ្មីៗនេះសកម្មភាពចាក់ដីលុបសមុទ្រយ៉ាង
កំហុកនិងការសាងសង់របងថ្មយ៉ាងរឹងមាំ។លាតសន្ធឹមចូលទៅក្នុងផ្ទៃសមុទ្រដ៏ល្វឹងល្វើយកំពុងតែប្រែក្លាយទេសភាពធម្មជាតិនិងបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង!

សកម្មភាពរថយន្តធុនធ្ងន់ដែលកំពុងដំណើរការចាក់ដីលុបសមុទ្រនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងរូបភាពភស្តុតាងដែលក្នុងនោះយើងឃើញមានគ្រឿងចក្រនិងឡានដឹកដីធុនធំកំពង់សម្រុកចាក់ថ្មនឹងដីក្រហមបង្កើតជាទំនប់
និងរបងថ្មយ៉ាងរឹងមាំឡូយចូលទៅក្នុងសមុទ្រដ៏ជ្រៅដោយបន្សល់ទុកនៅស្រទាប់ទឹកល្អកកករក្បែរឆ្នេរនិងរាលដាលទៅភាគកណ្ដាលនៃផ្ទៃសមុទ្រ
សកម្មភាពបែបនេះមិនត្រឹមតែប្លន់យកសោភ័ណភាពធម្មជាតិនោះទេ!ប៉ុន្តែវាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សាងសង់សំណង់រឹងចូលសមុទ្រនិងច្បាប់របស់រដ្ឋ!

+ផលប៉ះពាល់ផ្នែកបរិស្ថាន:ការចាក់ដីនិងថ្មរាប់ម៉ឺនម៉ែត្រគូបចូលទៅក្នុងសមុទ្របង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដូចជា:
-ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីឆ្នេរ!
តំបន់ក្បែរឆ្នេរនៅក្នុងស្រុកស្រែអំបិលគឺជាជម្រកពងកូនរបស់មច្ឆាជាតិដូចជា
ក្រែង ឈ្លើងសមុទ្រ និងជាតំបន់លូតលាស់នៃស្មៅសមុទ្រនិងព្រៃកោងកាង!

ការចាក់ដីលុបបែបនេះនឹងសម្លាប់ជីវៈចម្រុះទាំងស្រុងនៅក្រោមដីល្បាប់និងធ្វើឲ្យទឹកសមុទ្រល្អកខ្លាំងដែលប៉ះពាល់ដល់ការរស់រានរបស់ផ្កាថ្មនិងស្មៅសមុទ្រ!

ផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ:
ដូចដែលបានឃើញក្នុងរូបភាពទាំងអស់នេះអញ្ចឹង!ជម្រកទូកនេសាទប្រពៃណីរបស់ប្រជាពលរដ្ឋត្រូវបានរំខាន!
ផ្លូវទឹកចេញចូលរបស់ទូកត្រូវរួមតូចហើយកន្លែងរកផ្សិតក្រែងឬចាប់ត្រីក្បែរឆ្នេរត្រូវបាត់បង់ទាំងស្រុងបង្ខំឲ្យពួកគេត្រូវធ្វើដំណើរទៅឆ្ងាយជាងមុន ដែលត្រូវចំណាយប្រេងកាន់តែច្រើននិងប្រឈមគ្រោះថ្នាក់ជាយថាហេតុយ៉ាងខ្ពស់បំផុត!

ការប្រែប្រួលចរន្តទឹកនិងការច្រោះឆ្នេរ:
ការសាងសង់របងថ្មរឹងមាំឡូយចូលសមុទ្របែបនេះនឹងធ្វើឲ្យចរន្តទឹកប្ដូរទិសដៅបង្កជាការច្រោះបាក់ដីឆ្នេរនៅតំបន់ក្បែរខាងផ្សេងទៀតយ៉ាងធ្ងន់ធ្ងរនៅរដូវខ្យល់មូសុង!

បទបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
សកម្មភាពចាក់ដីលុបសមុទ្រនិងសាងសង់សំណង់រឹងមាំលើផ្ទៃសមុទ្រដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលគឺជាទង្វើខុសច្បាប់យ៉ាងច្បាស់ក្រឡែតនិងដោយយោងតាមច្បាប់ជាធរមានដូចខាងក្រោម:

ក.ច្បាប់ភូមិបាលឆ្នាំ 2001
(Land Law2001)
ច្បាប់ភូមិបាលគឺជាខ្នងបង្អែកដ៏រឹងមាំក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ!
មាត្រា 15:បានចែងយ៉ាងច្បាស់ថា:
[ឆ្នេរសមុទ្រដីឆ្នេរសមុទ្រកំពង់ផែធម្មជាតិផ្លូវទឹកដែលអាចធ្វើនាវាចរបានឬដែលបណ្ដែតឈើបាន…]គឺជា
(ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ)

លក្ខណៈគតិយុត្តិ:
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរមិនអាចធ្វើជាកម្មសិទ្ធិឯកជននិងមិនអាចទិញដោយអាជ្ញាយុកាលបានឡើយ!ការចាក់ដីបង្កើតជាកម្មសិទ្ធិផ្ទាល់ខ្លួននៅលើផ្ទៃសមុទ្រគឺជាអំពើខុសច្បាប់ទាំងស្រុងនិងជាការរំលោភយកដីរដ្ឋ!

ខ.ច្បាប់ស្ដីពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ 1996
ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន:
គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ទោះជារបស់រដ្ឋឬឯកជនដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថានត្រូវតែធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមុនសិន!

ការចាក់ដីលុបសមុទ្រទ្រង់ទ្រាយធំដោយគ្មានច្បាប់អនុញ្ញាតនិងគ្មានរបាយការណ៍គឺល្មើសនិងច្បាប់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។!

គ.ច្បាប់ស្ដីពីផលប៉ះពាល់ឆ្នាំ 2006
ការការពារព្រៃកោងកាងនិងដែនជលផល!
តំបន់ឆ្នេរគឺជាផ្នែកមួយនៃដែនជលផល
ដែលច្បាប់ជលផលហាមដាច់ខាតនៅការកាប់បំផ្លាញព្រៃកោងកាងការចាក់ដីលុបតំបន់ព្រៃលិចទឹកនិងដែនជលផលបើគ្មានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាលសម្រាប់ផលប្រយោជន៍សាធារណៈនោះឡើយ។

ឃ.សារាចរណែនាំនិងអនុក្រឹត្យស្ដីពីការគ្រប់គ្រងតំបន់ឆ្នេរ:
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណនេយ្យគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា
(គ.អ.ឆ.ក)មានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការហាមឃាត់ការសាងសង់សំណង់នានារំលោភលើដីឆ្នេរនិងផ្ទៃសមុទ្រ។
រាល់សំណង់ដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាតត្រូវតែរុះរើចេញវិញជាដាច់ខាតនិងត្រូវស្ដារតំបន់នោះឲ្យមានសភាពដើមឡើងវិញ។

អាជ្ញាធរខេត្តកោះកុងក្រសួងបរិស្ថាននិងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ត្រូវតែចុះពិនិត្យទីតាំងជាក់ស្ដែងផ្នែកលើភស្តុតាងនឹងចេញដីការសកម្មភាពចាក់ដីជាបណ្ដោះអាសន្ន។
ផ្ទៃសមុទ្រដ៏ខៀវស្រងាត់នៅឃុំជ្រោយស្វាយ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គលណាម្នាក់នោះឡើយ!
ប៉ុន្តែវាជាមរតកធម្មជាតិនិងជាទ្រព្យសម្បត្តិសាធារណៈរបស់ជាតិ។
ការអនុវត្តច្បាប់យ៉ាងតឹងរឹងនិងទាន់ពេលវេលាគឺជាគន្លឹះតែមួយគត់ដើម្បីរក្សាតុល្យភាពបរិស្ថាននិងការពារដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៃកម្ពុជា។!!?

សូមអរគុណ