ពិតជាមានអំណាចដ៏ធំមែនហ៊ានសាង សង់រំលោភដីចំណីទន្លេរហ្នឹងសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតទាំងបំពានអនុក្រឹតលេខ៩៨  អ.ន.ក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៥ របស់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៦ក្រុមការងារសារព័ត៌មានយើង បានចុះ ធ្វើព័ត៌មាននៅភូមិព្រែកត្រែងសង្កាត់សិត្បូរ ក៏ប្រទះឃើញនៅទីតាំងចំនួន១កន្លែង ដែលបានសាងសង់ រំលោភដីចំណីទន្លេ និងគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរដែរស្ថិតនៅ ភូមិព្រែកត្រែងសង្កាត់សិត្បូរក្រុងតាខ្មៅខេត្តកណ្ដាលក្រោយពីឃើញការសាងសង់រំលោភចំណីទន្លេនិងសំណង់គ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរនេះក្រុមការងារសព័ត៌មានយើង ព្យាយាមរកលេខទំនាក់ទំនងម្ចាស់ទីតាំងខាងលើដែរតែពុំបាននោះទេ

ក្រោយមកក្រុមការងារសារព័ត៌មានយើងក៏សុំការបំភ្លឺពីលោកវន្នី សែតចៅសង្កាត់សិត្បូរ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា៖កន្លែងសាងសង់ហ្នឹងពុំមានច្បាប់អនុញ្ញាតពីអាជ្ញាធរសង្កាត់ក្រុងនោះទេបន្ទាប់មកទៀតលោកបានបញ្ជាមេភូមិនិងលោកចៅសង្កាត់រងទី 1 ឲ្យចុះទៅឱ្យម្ចាស់ទីតាំងផ្អាកការសាងសង់និងតម្រូវឲ្យម្ចាស់ទីតាំងទៅសុំច្បាប់លិខិតអនុញ្ញាតការសាងសង់ពីអាជ្ញាធរសិនចាំធ្វើបន្តទៀត។ក៏ប៉ុន្តែនៅថ្ងៃទី ០៤ខែមិថុនាឆ្នាំ ២០២៦ ម្ចាស់ទីតាំងមានលុយមានអំណាចខ្លាំងជាងលោកចៅសង្កាត់នៅតែបន្តឲ្យជាងសាងសង់ដដែល។

បន្ទាប់មកទៀតក្រុមការងារសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកអភិបាលក្រុងតាខ្មៅតាមប្រព័ន្ធតេឡេក្រាមលោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថាលោកបានឲ្យមន្ត្រីជំនាញចុះទៅត្រួតពិនិត្យព្រមទាំងទៅវាស់នៅព្រំដីលើប្លង់កម្មសិទ្ធិរបស់ម្ចាស់ទីតាំងនេះផ្ទាល់ផងដែរ។រួចហើយលោកបានឲ្យម្ចាស់ទីតាំងផ្អាកការសាងសង់សំណង់ដោយមើលឃើញថាការសាងសង់សំណង់នេះពិតជាគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលក្រុងតាខ្មៅនោះទេ។បន្ទាប់មកទៀតម្ចាស់ទីតាំងដ៏មានរិទ្ធអំណាចខ្លាំងជាងលោកអភិបាលក្រុងតាខ្មៅនៅតែបន្តការសាងសង់សំណង់ខុសច្បាប់នេះបន្តទៀតមិនខ្លាចញញើតនឹងអាជ្ញាធរទាល់តែសោះ។

ដូចពាក្យចាស់លោកពោលថា ត្រីងៀតឆ្លៀតពង ប្រទេសកំពុងតែមានវិបត្តិ ជាមួយប្រទេសសៀមដែលឈ្លានពានទឹកដី រីឯអ្នកមានអំណាចមកលួចសាងសង់ រំលោភចំណីទន្លេ ដែលជាដីរបស់រដ្ឋ ផ្ទុយពីអនុក្រឹត្យ លេខ៩៨ អ.ន.ក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅវិញ

នេះសបញ្ជាក់ឲ្យឃើញថាជាគំរូអាក្រក់មួយទៅដល់ពលរដ្ឋនិងប្រជាពលរដ្ឋទាំងឡាយ និងអ្នកមានលុយមួយចំនួនដែលរស់នៅតាម ដងទន្លេ មិនឱ្យគោរព ច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា

គោរពស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនៅករណីខាងលើនេះផងទាន។

គោរពស្នើសូមឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយអន្តរាគមន៍និងពិនិត្យនៅករណីខាងលើផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសម្ចាស់ទីតាំងផ្ទាល់តែម្តងតាមច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ សូមអរគុណ