បើមិនរំលោភយកដីចំណីទន្លេទេគឺជារឿងចម្លែក!ក្រុងតាខ្មៅទៀតហើយ! ម្ចាស់លំនៅឋានមួយកន្លែងនេះ!ពិតជាថ្លើមធំមែន!ហ៊ានជួលជាងសំណង់ជីកគ្រឹះក្នុងមួយរណ្ដៅ 300 ដុល្លារ!មានចំនួនជាង 100 រណ្ដៅឯណោះ!

ដើម្បីសង់សំណង់រឹងដ៏មហិមាមួយ!ដោយគ្មានលិខិតឬច្បាប់អនុញ្ញាតទាំងស្រុង!ពីរក្រសួងធនធានទឹកនិងឧតុនិយមនិងមន្ទីរធនធានទឹកនិងឧតុនិយមព្រមទាំងរដ្ឋបាលខេត្តកណ្ដាលនិងរដ្ឋបាលក្រុងតាខ្មៅ!ស្ថិតនៅក្នុងភូមិទួលព្រីង សង្កាត់សិត្បូរ ក្រុងតាខ្មៅខេត្តកណ្ដាល។

ក្រុងតាខ្មៅខេត្តកណ្ដាល:វគ្គ 1

ចំពោះការសាងសង់សំណង់រឹងឬក៏ផ្ទះសម្បែងជាសំណង់រឹងដែលបានរំលោភចូលដល់ច្រាំងទន្លេឬក៏ដីចំណីទន្លេគឺគ្មានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋានដែរ!តើហេតុអ្វីម្ចាស់សំណង់ឬក៏ម្ចាស់ផ្ទះមួយកន្លែងនេះ!ហ៊ានអីក៏ហ៊ានយ៉ាងនេះ!ហ៊ានរំលោភយកដីចំណីទន្លេទាំងស្រុងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានបន្តិចសោះ!ឬក៏គាត់មានខ្សែពួធំនិងចេះមន្តអាគមបិទបាំងភ្នែកអស់លោកដែលជាឧត្តមមេត្រីដែលមានជំនាញពាក់ព័ន្ធទាំងអស់នោះហើយមើលទៅ។

សាធារណៈជនកំពុងដាក់ការសង្ស័យចំពោះទីតាំងកំពុងតែធ្វើសកម្មភាព
ជីកបុកគ្រិះចូលរំលោភដល់ដីចំណីទន្លេមួយកន្លែងនេះថា:មានការសូកអាស្រមូមឲ្យមន្ត្រីខិលខូចមួយចំនួនឬជាមួយនឹងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
ហើយមើលទៅ! ទើបទីតាំងម្ចាស់ផ្ទះមួយកន្លែងនេះ!មិនក្រែងញញើតនិងច្បាប់សាងសង់សំណង់រឹងចូលច្រាំងទន្លេដូច្នេះនេះ!

មហាជននិងប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម
ព្រមទាំងឯកឧត្តម គួច ចំរើន
អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
សុំឯកឧត្តមទាំង២ ដាក់មន្ត្រីជំនាញពាក់ព័ន្ធ!ដើម្បីចុះត្រួតពិនិត្យនិងបិទទីតាំងមួយកន្លែងខាងលើនេះផងទៀន!

រាយការណ៍ដោយ:
www.ssbhotnews.com.kh