Breaking៖ ម្ចាស់ផ្ទះជួលម្នាក់នៅស្រុកលើកដែក ចេញមុខបំភ្លឺថា ខ្លួនពុំបានបើកScam Onlineនោះទេ ដោយលោកគ្រាន់តែជួលផ្ទះឱ្យជនជាតិចិន ហើយអ្នកជួលលួចប្រព្រឹត្តបទល្មើស!

(កណ្ដាល)៖ លោក គ្រី ប៉េងលេង ចេញមុខបំភ្លឺនិងអះអាងថា ខ្លួនពុំបានបើកScam Onlineនោះទេ.!។
ដោយលោកគ្រាន់តែ ជួលផ្ទះឱ្យជនជាតិចិនប៉ុណ្ណោះ! ហើយក៏មិននឹកស្មានថា គេយកទីតាំងនេះទៅប្រព្រឹត្តបទល្មើសអញ្ចឹងដែរ..!។
លោកបន្តថា លក្ខខណ្ឌនៃកិច្ចសន្យាជួលផ្ទះនោះ គឺមិនអនុញ្ញាតឲ្យប្រព្រឹត្តបទល្មើសជាដាច់ខាត.!។
ក្នុងនោះ ប្រសិនបើអ្នកជួលបំពានកិច្ចសន្យា ឬលួចធ្វើសកម្មភាពល្មើសនិងច្បាប់ នឹងទទួលខុសត្រូវនៅចំពោះមុខច្បាប់ដោយខ្លួនឯង មិនពាក់ព័ន្ធនិងខ្លួន ដែលជាម្ចាស់ផ្ទះនោះឡើយ.!។

*នេះបើយោងតាមកិច្ចសន្យាជួលផ្ទះ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ កិច្ចសន្យាជួលអចលនវត្ថុ(រីហ្ស៊ត)ចុះថ្ងៃទី២០.០៥.២០២៦ និងឃ្លីបវីដេអូបំភ្លឺដែលបញ្ជូនមកកាន់”ដើមរាំង”។

ការចេញមកបំភ្លឺនិងបកស្រាយពីសំណាក់លោក គ្រី ប៉េងលេង អាយុ៤៦ឆ្នាំ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នៅពេលនេះ.!។
បន្ទាប់ពីបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា រូបលោកជាមេខ្លោងបើកScam Online នៅស្រុកលើកដែក ខេត្តកណ្ដាល.!។

*បើតាមលោក គ្រី ប៉េងលេង ថ្មីៗនេះសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីសកម្មភាពដែលអាជ្ញាធរខេត្តកណ្ដាល ចុះបង្ក្រាប Scam Online ចំនួន២ទីតាំង នៅស្រុកលើកដែក ខេត្តកណ្តាល.!។
ទី១៖ ត្រង់ចំណុចមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់«មីស្ទើ លេង KTV» ស្ថិតក្នុងឃុំព្រែកដាច់ ស្រុកលើកដែក.!។
ទី២៖ ត្រង់ចំណុចបរិវេណកីឡដ្ឋាន«មីស្ទើលេង»ក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក.!។
ដោយភ្ជាប់រូបលោកថា ជាអ្នកនៅពីក្រោយក្នុងការបើកScam Online”ហើយរាល់ការចោទប្រកាន់ទាំងនេះ លោកសូមបដិសេធចោលទាំងស្រុង”។

*ក្នុងន័យនេះលោក គ្រី ប៉េងលេង បានទទួលស្គាល់ថា ទីតាំងទាំង២កន្លែងខាងលើដែលសមត្ថកិច្ចចុះបង្ក្រាបScam Online នាពេលថ្មីៗនេះគឺពិតជាដីរបស់ខ្លួនប្រាកដមែន.!។
ដោយលោកបញ្ជាក់ថា ខ្ញុំបានជួលឱ្យគេធ្វើអាជីវកម្ម.ហើយរូបលោកក៏លែងមានសិទ្ធិចាត់ចែងលើដីនោះ ចាប់តាំងពីថ្ងៃធ្វើកិច្ចសន្យាជួល..!។

យោង-កិច្ចសន្យា ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ដែលមានអ្នកជួលជាជនជាតិចិន ឈ្មោះ HUANG TIAN ភេទប្រុសអាយុ៤០ឆ្នាំ។
ក្នុងកិច្ចសន្យានោះ ភាគីអ្នកជួលធានាថា ខ្លួននឹងមិនយកទីតាំងនេះ ទៅប្រព្រឹត្តបទល្មើសនោះទេ.ហើយបើហ៊ានបង្កើតបទល្មើស នឹងទទួលខុសត្រូវនៅចំពោះមុខច្បាប់ដោយខ្លួនឯង..!។

-កិច្ចសន្យា ចុះថ្ងៃទី២០.០៥.២០២៦ មានអ្នកជួលឈ្មោះ ពេជ្រ លីម ភេទប្រុសអាយុ៣៩ឆ្នាំ នៅផ្ទះលេខ១ ផ្លូវPO៧ ភូមិ៤ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងកិច្ចសន្យានេះ ភាគីអ្នកជួលសន្យាថា នឹងមិនយកទីតាំងនេះ ទៅប្រព្រឹត្តបទល្មើសឡើយ។

លោក គ្រី ប៉េងលេង បញ្ជាក់ទៀតថា ក្រោយរូបលោកជួលទីតាំងទាំង២កន្លែងខាងលើឱ្យគេហើយ.សិទ្ធិចាត់ចែងក្នុងការធ្វើអាជីវកម្ម គឺស្ថិតនៅលើអ្នកជួល ខណៈរូបលោកគ្រាន់តែយូរៗទៅមើលដីម្ដងប៉ុណ្ណោះ!។
ជាមួយគ្នានោះ ឃើញថាភាគីអ្នកជួលបានធ្វើអាជីវកម្មផ្សេងៗជាច្រើនប្រភេទ។
ដោយលោកមិនដឹងថា អ្នកជួលលួចបង្កប់Scam Online ផ្ទុយពីច្បាប់នោះទេ ហើយលោកទើបនិងដឹង នៅពេលសមត្ថកិច្ចចុះបង្ក្រាបប៉ុណ្ណោះ.!។

លោក គ្រី ប៉េងលេង លើកឡើងយ៉ាងដូច្នេះថា ខ្ញុំពុំបានបើកឬជាប់ពាក់ព័ន្ធនិងScam Online ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនឡើយ។
ក្នុងរឿងនេះ អ្នកដែលប្រព្រឹត្តជាក់ស្ដែង គឺអ្នកជួលដីរបស់លោកឯនោះវិញទេ.!ហើយបើដឹងថា ភាគីអ្នកជួលយកទីតាំងរបស់លោក ទៅប្រព្រឹត្តScam Online គឺរូបលោកនឹង មិនជួលឱ្យជាដាច់ខាត.!!។

*ការចុះផ្សាយតាមរយៈសារព័ត៌មាន”ដើមរាំង”នៅពេលនេះចាត់ទុកជាការបំភ្លឺ ជូនសាធារណៈជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ឱ្យបានដឹងអំពីដំណើររឿងពិតជាក់ស្ដែង ជៀសវាងមានការភ័ន្តច្រឡំមកលើរូបលោកតទៅទៀត.!។

*ចំណែកលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានថ្លែងប្រាប់”ដើមរាំង”នៅថ្ងៃទី៣០.០៥.២០២៦ថា ពាក់ព័ន្ធកិច្ចសន្យាជួលដីនិងផ្ទះរបស់លោក គ្រី ប៉េងលេង គឺស្រុកពុំបានដឹងនោះទេ ព្រោះការជួលទាំងនោះ ពុំបានឆ្លងកាត់រដ្ឋបាលស្រុក.!។

លោកអភិបាលស្រុកបន្តថា បច្ចុប្បន្នលោក គ្រី ប៉េងលេង ពុំមែនជាក្រុមប្រឹក្សាស្រុកទៀតទេ ព្រោះរូបលោកបានសុំលាឈប់រយៈពេល២ឆ្នាំមកហើយ.!៕