លោក បណ្ឌិត ឃីម រដ្ឋា ប្រធានអង្គភាព គេហទំព័រ រដ្ឋារស្មីស្ទឹងត្រង់ និងក្រុមការងារអង្កាចីរភាព បរិស្ថានកម្ពុជា នាំយកអំណោយ ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារប្អូនស្រីអ៊ឺនចាន់ ណារុី ដែលបានលាចាកលោកទៅ។
នាព្រឹកថ្ងៃសៅ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ឃីម រដ្ឋា និង លោក លីគឹមស៊ុន ទីប្រឹក្សាលោកបណ្ឌិតហោគន្ធា លោក អុិន យឿន ទីប្រឹក្សាអង្គការចីរភាពបរិស្ថានកម្ពុជាតំណាងឲ្យលោកបណ្ឌិតហោគន្ធាជាប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា លោកទួនឈុនលី និពន្ធនាយក អង្គភាព គេហទំព័រ រស្មីស្ទឹងត្រង់ លោកឌុលយ៉េត ជំនួយការ លោក បណ្ឌិត យីម រដ្ធា នឹងក្រុមការងារអង្កាចីរភាពបរិស្ថាន បានសហការជាមួយលោក អ៊ូចសុខអានប្រធានសាខាអង្គការចីរភាពបរិស្ថានប្រចាំខេត្តកំពង់ស្ពឺ និងលោកយឹមរិនអនុប្រធាន ។
បាន នាំយកជំនួយចូលរួមរំលែកទុក្ខរបស់គ្រួសារប្អូនស្រី អុឺន ចាន់ណារ៉ី ភេទស្រី អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិបឹងរនាល ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទទួលមរណៈភាព នៅថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយសារជំងឺខ្វះគ្រាប់ឈាមនិងខ្សោយបេះដូង ដោយបានបង្សល់ទុកកូនស្រីទើបសម្រាលបាន២១ថ្ងៃ និងកូនប្រុសអាយុ៦ឆ្នាំជាកូនកំព្រា។
ជំនួយពីសប្បុរសជនរួមមាន
អង្ករ 1 បាវ 50 គីឡូ
ទឹកស៊ីអ៊ីវ2យួរ
ទឹកសុទ្ធ2រកេះ
មី1កេស
ទឹកត្រី2យួរ
ស្កសរ 1គីទ្បូ
អំបិល 1 គីឡូក្រាម
ប៊ីចេងមួយកញ្ចប់
ត្រីខ 12កំប៉ុង
និងបច្ច័យចំនួន 42 ម៉ឺនរៀល។
សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអសក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមរាក្យសាវី សូមប្រោសប្រទាននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ លោកបណ្ឌិត ឃីម រដ្ឋា ប្រធានអង្គភាពគេហទំព័រ រដ្ឋា រស្មីស្ទឹងត្រង់ និង អង្គការចីរភាពបរិស្ថានកម្ពុជា និងក្រុមការងារទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជោគជ័យគ្រប់ភារៈកិច្ចទាំងពួង និងសមប្រកបនូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
