ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា រួមមាន៖

ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា រួមមាន៖

– ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការនិងសាសនា

– ប្រជាពលរដ្ឋដែលមានសមត្ថភាពឬទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច

– អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវឬអនុវត្តផ្ទាល់ នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់ ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធាដូចមានកំណត់ក្នុងច្បាប់នេះ

– ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន

– ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្តែង ពីគណៈកម្មការសុខាភិបាល។

យោង៖ មាត្រា ៨ នៃច្បាប់ ស្តីពីកាតព្វកិច្ចយោធា