គួរតែនិយាយថាខុសច្បាប់ដែរឬទេ! ទីតាំងផលិតសាប៊ូក្លែងក្លាយមួយកន្លែង ដែលគ្មានស្លាកយីហោសម្គាល់ផលិតផល មានម្ចាស់ជាជនជាតិចិន!ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល!
ទីតាំងផលិតសាប៊ូគ្មានស្លាកយីហោសំគាល់ផលិតផល ដែលមានម្ចាស់ជាជនជាតិចិន!បានរស់នៅហ្នឹងធ្វើអាជីវកម្ម
នៅទីតាំងផ្ទះលេខ 93 ផ្លូវលេខ 01 A
អស់រយៈពេល 8 ឆ្នាំមកហើយ ក្នុងបុរីពិភពថ្មី 2 សង្កាត់តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្ដាល។!
បើតាមការបញ្ជាក់របស់បងប្រុសម្នាក់ដែលជាអាជីវករនៅក្នុងផ្សារបុរីពិភពថ្មី 2 នេះថា:ទីតាំងផ្ទះល្វែងនេះគឺជាទីតាំងដែលផលិតសាប៊ូសម្រាប់លក់ឲ្យរោងចក្រកាត់ដេររបស់ចិន!ហ្នឹងហ្នឹងបានចែកចាយលើទីផ្សារផ្សេងៗផងដែរ!តែអ្វីជាការចម្លែកនោះ!មិនមានឯកសារណាមួយអំណះអំណាងថា:ជាទីតាំងសិប្បកម្មផលិតសាប៊ូស្របច្បាប់នោះទេ!
នៅខាងមុខផ្ទះនិងជុំវិញផ្ទះដែលជាទីកន្លែងផលិតសាប៊ូគ្មានស្លាកយីហោមួយកន្លែងនេះ!បានរៀបចំធុងជ័រពណ៌ខៀវធំៗព័ទ្ធជុំវិញផ្ទះជាច្រើនធុង!សម្រាប់ដាក់សាប៊ូដែលបានផលិតរួចនិងដឹកចេញទៅចែកចាយនៅលើទីផ្សារព្រមទាំងដាក់តាមរោងចក្រកាត់ដេររបស់ចិនផងដែរ!
ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ
នៅផ្សារពិភពថ្មី 2 ក្រុងតាខ្មៅនេះបានបន្តទៀតថា:ប្រហែលជាមួយឆ្នាំម្ដងគឺមាន
ប៉ូលីសព្រមទាំងជិះរថយន្តជាច្រើនគ្រឿងមកត្រួតពិនិត្យនៅទីតាំងដែលផលិតសាប៊ូគ្មានស្លាកយីហោមួយកន្លែងនេះ!ជារៀងរាល់ឆ្នាំ!តែគាត់មិនដឹងថា:ប៉ូលីស
ទាំងអស់នោះមកពីប្រភពណានោះទេ!
ប្រជាពលរដ្ឋនិងសាធារណជនបានស្នើសុំទៅដល់ក្រសួងពាណិជ្ជកម្មឬក៏នាយកដ្ឋាន(កបប) ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់
មេត្តាដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅទីតាំងខាងលើនេះផង!!?
