អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌច្បារអំពៅ មិនគួរធ្វើមើលមិនឃើញនៅទីតាំងមួយកន្លែងនេះសោះ! នេះគឺជាទីតាំងប្រកបមុខរបរនិងអាជីវកម្មអត់ច្បាប់! របស់ជនជាតិចិន!មួយកន្លែងបានផលិតសាប៊ូអត់ស្លាកយីហោនិងគ្មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញ!ព្រមទាំងសង្ស័យថា:ជាទីតាំងដែលជាជម្រកស្នាក់នៅរបស់ជនឆរបោកតាមប្រព័ន្ធអនឡាញមានជនបរទេសចំនួន 15 នាក់ស្នាក់នៅជាន់ទី 3ទៀតផង!
ទីតាំងក្នុងបុរី
លឹម ឈៀងហាក់
ផ្ទះលេខ 58 59 ឋិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ!
បានធ្វើសកម្មភាពផលិតសាប៊ូក្លែងក្លាយគ្មានស្លាកយីហោត្រឹមត្រូវ!ព្រមទាំងសង្ស័យថា:ជាជម្រកស្នាក់នៅរបស់ក្រុមស្គេមអនឡាញមានគ្នា 15 នាក់ស្នាក់នៅជាន់ទី 3 នៃផ្ទះពីល្វែងនេះទៀតផង!
នេះបើតាមការបញ្ជាក់របស់ស្ត្រីម្នាក់មានវ័យចំណាស់បន្តិច!និងដែលជាអ្នកបម្រើការងារនៅក្នុងផ្ទះរបស់ជនជាតិបរទេសខាងលើកនេះ!
រូបភាពនិងវីដេអូដែលបានបង្ហាញជាសាធារណៈនៃការធ្វើអាជីវកម្មផលិតសាប៊ូក្លែងក្លាយមួយកន្លែងនេះ!មិនមែនជាអាថ៌កំបាំងឬក៏លាក់លៀមសាធារណជនអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានប៉ុណ្ណោះទេ!តែបានបង្ហាញជាសាធារណៈដោយមិនក្រែងញញើតនិងច្បាប់ទាល់តែសោះ!ហើយបើពិនិត្យមើលតាមនូវកម្មភាពជាក់ស្តែងរបស់ជនជាតិចិនដែលជាម្ចាស់ឬក៏ជាអ្នកផលិតសាប៊ូក្លែងក្លាយនេះផ្ទាល់!ដូចគ្មានអារម្មណ៍ភ័យខ្លាចនិងអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចឡើយ!
មិនត្រឹមតែបណ្ដឹង!បើតាមប្រភពបែកធ្លាយសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា:
ទីតាំងផលិតសាប៊ូក្លែងក្លាយមួយកន្លែងនេះ!សង្ស័យបង្កប់ជម្រកស្នាក់នៅរបស់
ឧក្រិដ្ឋជនស្គេមអនឡាញទៀតផង!
រឿងដែលយើងឃើញជាក់ស្ដែងនៃទីតាំងមួយកន្លែងនេះ!ការផលិតសាប៊ូក្លែងក្លាយពិតជាមិនត្រឹមត្រូវទៅតាមស្តង់ដារនៃសិប្បកម្មក្នុងការផលិត!ហើយមើលទៅក៏ដូចជាគ្មានបច្ចេកទេសអ្វី!គួរឱ្យតម្លៃ
ទៅតាមគុណភាពជាក់ស្ដែងដែរ!
ហើយក៏គ្មានលិខិតបញ្ជាក់ ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មឬក៏អគ្គនាយកដ្ឋាន(កបប)ដែលជាស្ថាប័នជំនាញនៃព្រះរាជាណាចក្រកម្ពុជារបស់យើង!
មហាជននិងប្រជាពលរដ្ឋដែលកំពុងតែរស់នៅជិតខាងនៃទីតាំងផលិតសាប៊ូក្លែងក្លាយនិងសង្ស័យជាជម្រករបស់ឧក្រិដ្ឋជនហ្គេមអនឡាញមួយកន្លែងនេះ!
និងរង់ចាំមើលថាតើ!អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
អាចចាប់ត្រីដែលកំពុងនៅក្នុងឆ្នាំងមួយកន្លែងនេះ!បានដែរឬទេ!ឬក៏ទុកឱ្យទីតាំងបទល្មើសមួយកន្លែងនេះ!មានជន្មាយុយឺនយូររាប់សិបឆ្នាំតទៅមុខទៀតឬក៏យ៉ាងណា!!?
រាយការណ៍ដោយ:
www.ssbhotnews.com.kh

